ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា បើកវេទិកាអភិបាលក្រុងអាស៊ាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្ត ទៅនៅសណ្ឋាគារសុខាភ្នំពេញ។
សូមជម្រាបថា រាជធានី ភ្នំពេញ ត្រូវធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ អភិបាល រាជធានី និង រដ្ឋធានី អាស៊ាន (MGMAC 2022) និង វេទិកា អភិបាលក្រុង អាស៊ាន ឆ្នាំ ២០២២ (ASEAN Mayors Forum 2022) រយៈពេល ២ ថ្ងៃ នោះ គឺ ថ្ងៃ សុក្រ និង សៅរ៍ ទី ២ និង ៣ ខែធ្នូ ឆ្នាំ ២០២២ ។ កិច្ចប្រជុំ និងវេទិកានេះ នឹងមាន តំណាង ទីក្រុង និង ខេត្ត ចូលរួម ប្រមាណ ៨០ ទីក្រុង ក្នុង តំបន់ អាស៊ាន និង ក្រៅ អាស៊ាន មាន ជាង ៣០ ទីក្រុង ធំៗ ចូលរួម ផងដែរ ។
តាមគម្រោង កម្មវិធី នៅ ថ្ងៃ សុក្រ ទី ២ ខែធ្នូ ឆ្នាំ ២០២២ វេលា ម៉ោង ៩:០០ ដល់ ១០:១៥ ព្រឹក នឹងមានពិធី បើក ជាផ្លូវការក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ហើយ ក្នុង ពិធី នោះដែរ ឯកឧត្តម ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និង លោកស្រី បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម ទីក្រុង និង រដ្ឋបាល មូលដ្ឋាន ប្រចាំ តំបន់ អាស៊ី និង ប៉ាស៊ីហ្វិក (UCLG ASPAC) និង វេទិកា អភិបាលក្រុង អាស៊ាន (AMF) នឹង ឡើង អាន សុន្ទរកថា ស្វាគមន៍ ជាមួយ នឹង ការអាន សារ របស់ឯកឧត្តមបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ អាស៊ាន ដោយ លោក Lee Yoong Yoong ប្រធាន នាយកដ្ឋាន កិច្ចការ សហគមន៍ នៃ លេខាធិការដ្ឋាន អាស៊ាន បន្ទាប់មក សម្តេចតេ ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុ ន្ទរ កថា គន្លឹះបើក កម្មវិធី តែម្តង ។
បន្ទាប់មកនៅព្រឹ កថ្ងៃទី ០២ ខែធ្នូ ដដែល ក្រោយ សម្តេចតេ ជោ ហ៊ុន សែន បានបញ្ចប់ កម្ម វី ធីទៅ នៅ ម៉ោង ១០:៤៥ ដល់ ម៉ោង ១២:០០ កម្មវិធី នឹង បន្ត បើក កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ « ការពង្រឹង កិច្ចសហការ អាស៊ាន តាមរយៈ ការជំរុញ ការកសាង ទីក្រុង ឆ្លាត មាន ភាព ធន់ និង មាន ចីរភាព ប្រកបដោយ បរិវត្ត កម្ម និង បរិ យា ប័ន្ន តាម គន្លង ប្រក្រតីភាព ថ្មី » ដែល កិច្ចប្រជុំ នេះ ដឹកនាំ ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និង លោកស្រី បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ សមាគម UCLG ASIAC និង AMF ៕ ដោយ ៖ វណ្ណលុក
