អ៊ុយក្រែន និងរុស្ស៊ី ដោះដូរអ្នកទោស ៥០នាក់
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី និងប្រមុខរដ្ឋបាលប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា ប្រទេសទាំងពីរបានដោះដូរ អ្នក ទោស ៥០នាក់ នៅថ្ងៃព្រហស្បតិ៍ ទី១ធ្នូ ឆ្នាំ ២០២២។ នេះ គឺជាការដោះដូរអ្នកទោសគ្នាចុងក្រោយរវាងភាគីទាំងពីរ។
នៅថ្ងៃព្រហស្បតិ៍ មន្ត្រីជាន់ខ្ពស់រុស្ស៊ីដែលឈរជើង នៅក្នុង តំបន់ដូណេត (Donetsk) ដែលជាតំបន់កាន់កាប់មួយ ផ្នែកដោយអ៊ុយក្រែន បាននិយាយថា ទីក្រុងម៉ូស្គូ និងទី ក្រុងកៀវ នឹងដោះដូរឈ្លើយសឹកសង្គ្រាមឲ្យគ្នាទៅវិញ ទៅមកចំនួន ៥០នាក់។
លោក អេឌ្រី យ៊ែរម៉ាក (Andriy Yermak) ប្រធានរដ្ឋបាល ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍អំពីការដោះលែង អ្នកការពារអ៊ុយក្រែនចំនួន ៥០ នាក់ ហើយបាននិយាយ ថាការដោះដូរអ្នកទោសសង្គ្រាមនឹងបន្ត រហូតទាល់តែប្រជាជន អ៊ុយក្រែនទាំងអស់ត្រូវបានរំដោះឲ្យមានសេរីភាព។
«អ្នកការពារនៃម៉ារីយ៉ូប៉ូល និង អាហ្សូវស្តល បានត្រឡប់មកវិញ និងអ្នកដែលត្រូវបានចាប់ខ្លួនផងដែរ … នៅក្នុងសមរភូមិក្នុង តំបន់គោលដៅ ដូណេត លូហាន និងហ្សាប៉ូរីចា»។ នេះ ជាសារ ដែលលោក យ៊ែរម៉ាក បានសរសេរនៅលើកម្មវិធីផ្ញើសារ តេឡេក្រាម។
ចំណែកភាគីរុស្ស៊ីវិញនិយាយថាខ្លួននឹងដឹកបញ្ជូនអ្នកទោសដែលត្រូវបានដោះលែងទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីពិនិត្យសុខភាព និងការស្តារនីតិសម្បទា។ ប្រមុខរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងដែរថា ចំនួនអ្នកទោសសង្គ្រាមអ៊ុយក្រែនខ្លះដែលត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានឃុំទុកនៅក្នុងមជ្ឈមណ្ឌល ឃុំឃាំង អូឡេនីវកា (Olenivka)។
អ្នកទោសអ៊ុយក្រែនរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន ដោយ ពួកបំបែកខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូនៅក្នុងទីក្រុងអូឡេនីវកាជិតតំបន់ដូណេត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ មួយកាលពីខែកក្កដា៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Ukraine, Russia swap 50 prisoners in PoW exchange
Ukraine hands 50 prisoners over to Russia in POW exchange