ការប្រកួតប្រជែងអវកាសរបស់ចិន គឺជាលទ្ធផលមួយ នៃពិភពលោក ដែលមានប៉ូលច្រើន

ចិន៖ ការប្រកួតប្រជែងផ្នែកអវកាសដែលកំពុងបន្តរីក លូត លាស់យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ គឺជាទិដ្ឋភាពមួយ ផ្សេងទៀតរបស់ពិភពលោកដែលមានប៉ូលច្រើន ដើម្បីក្រោក ចេញពីអនុត្តរភាពរបស់មហាអំណាចមួយ។ នេះបើតាមការលើកឡើងរបស់ប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវអវកាសរបស់សាកលវិទ្យាល័យហុងកុង លោក Quentin Parker។

លោក Parker បង្ហាញការយល់ឃើញយ៉ាងដូច្នេះប្រាប់ បណ្ដាញ ព័ត៌មានសិង្ហបុរី CNA ដោយគូសបញ្ជាក់ពីការ អភិវឌ្ឍកម្មវិធីអវកាសរបស់ប្រទេសចិន ដែលជាអ្នក ប្រកួតប្រជែងថ្មីដ៏ខ្លាំងក្លា ក្នុងសង្វៀនដែលពីមុនមកមាន តែសហរដ្ឋអាមេរិក និងរុស្ស៊ី។

អ្នកជំនាញរូបនេះ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ចិនបានកសាងសមត្ថភាពអវកាស របស់ខ្លួនជាបណ្ដើរៗ ហើយការបញ្ជូនអវកាសយានិក ៣នាក់ថ្មីទៅស្ថានីយអវកាស Tiangong កាលពីយប់ថ្ងៃអង្គារ (២៩ វិច្ឆិកា) គឺគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ បំផុតរបស់ចិនលើដែនថ្មីប៉ុណ្ណោះ។

ត្រឹមតែប៉ុន្មានឆ្នាំសោះ បើធៀបនឹងគូប្រកួតប្រជែង ចិនសម្រេច បានសមិទ្ធផលផ្សេងៗយ៉ាងលឿនលើវិស័យអវកាស ដោយ ប្រើទាំងបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនថ្មីៗ ហើយថែមទាំងគូស បញ្ជាក់ជានិច្ចនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។ យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណអាមេរិកស្ដីពីអំណាចយោធាចិនឆ្នាំ ២០២២ ដែលចេញផ្សាយនៅសប្ដាហ៍នេះ យោធាចិនកំពុងអភិវឌ្ឍអាវុធអវកាស និងអាវុធប្រឆាំងអវកាស ដែលនឹងសំខាន់សម្រាប់ការទប់ទល់នឹងជម្លោះក្នុងតំបន់នៅពេលណាមួយនាពេលខាងមុខ។

ដោយមើលឃើញពីភាពជឿនលឿននេះ មន្រ្តីបស្ចិមលោក បានចាត់ទុកចិនថាជាគូប្រជែងពេញដោយអំណាចភូមិសាស្រ្តនយោបាយខ្លាំងក្លា ដែលបង្កជាបញ្ហាប្រឈមដល់អនុត្តរភាព របស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិក។

ប៉ុន្តែអំណាចយោធាមិនមែនជាហេតុផលតែមួយ ដែលធ្វើឱ្យ ពិភពលោកប្រកួតប្រជែងគ្នាលើទីអវកាសនោះទេ។ លោក Parker បានលើកឡើងថា ផ្នែកមួយនៃការប្រកួតប្រជែង គឺកិត្យានុភាព និងមោទកភាពជាតិ ដោយសារតែប្រទេស នានារួមមានទាំងចិន ចង់បង្ហាញពិភពលោកថា ពួកគេមាន សមត្ថភាពសម្រេចបាននូវស្នាដៃនោះ។ ប៉ុន្តែខណៈដែលចិនមានសមត្ថភាពអាចប្រៀបធៀបនឹងអាមេរិក និងអឺរ៉ុប លោក Parker បានកត់សម្គាល់យ៉ាងដូច្នេះថា៖ «កុំភ្លេចថាមានប្រទេសផ្សេងទៀតដូចជាឥណ្ឌា និងជប៉ុន ដែលមានកម្មវិធីអវកាសខ្លាំងផងដែរ។ ប៉ុន្តែខ្ញុំគិតថា វាច្បាស់ ណាស់ថានៅទសវត្សរ៍ក្រោយ កម្មវិធីអវកាសនឹងដឹកនាំដោយ ចិន អាមេរិក និងអឺរ៉ុប»។

អ្នកជំនាញខាងកិច្ចការស្រាវជ្រាវអវកាសដដែលបានកត់សម្គាល់ថា ចិនបានសម្រេចបានសមិទ្ធផលជាច្រើនលើការ ប្រកួតប្រជែង ដោយប្រទេសនេះស្ថិតនៅក្នុងចំណោម ប្រទេស៣គត់ ដែលបានបង្ហោះយានអវកាសនាំយកគំរូ សិលាពីភពព្រះចន្ទ។

មិនត្រឹមប៉ុណ្ណេះ ចិនក៏បានបាញ់បង្ហោះយានរុករកទៅភព អង្គារដោយជោគជ័យកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេស នេះក្លាយជាប្រទេសទី២មានសមត្ថភាពធ្វើដូច្នេះ ហើយ ទាំងអស់នេះ មិនរាប់បញ្ចូលទាំងការដំឡើងស្ថានីយអវកាស Tiangong ដែលនឹងពន្លឿនការប្រកួតប្រជែងរបស់ ចិនជាមួយនឹងអាមេរិក និងរុស្ស៊ីផង។

លើសពី នេះ ទៅទៀត មន្ត្រីអវកាសចិននាពេលបច្ចុប្បន្ន មានបំណងដាក់អវកាសយានិកនៅលើឋានព្រះចន្ទក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ ហើយចិនក៏គ្រោងនឹងប្រមូល គំរូអាចម៍ផ្កាយនៅជិតផែនដីនៅឆ្នាំ ២០២៥ ផងដែរ។ នៅឆ្នាំ ២០៣០ ចិនមានគោលបំណងចាប់ផ្តើមបេសកកម្ម ទៅកាន់ ភពព្រះអង្គារ និងបេសកកម្មរុករកដោយគ្មានមនុស្ស ទៅកាន់ ភពព្រហស្បតិ៍។

ជាមួយគ្នានេះ នៅមានគម្រោងអវកាសផ្សេងទៀត រួម ទាំងគម្រោងសាងសង់ស្ថានីយទាញយកថាមពលពន្លឺព្រះអាទិត្យនៅលើលំហ ដែលជាផ្នែកមួយនៃផែនការដើម្បីក្លាយ ជាមហាអំណាចអវកាសឈានមុខគេលើពិភពលោកនៅឆ្នាំ ២០៤៥។ ត្រង់ចំណុចទាំងនេះ លោក Parker បានលើកឡើងថា ការ ប្រកួតប្រជែងផ្នែកអវកាសគឺជាផ្នែកមួយនៃការផ្លាស់ប្តូរកាន់តែទូលំទូលាយនៅក្នុងសន្តិសុខសណ្ដាប់ធ្នាក់ពិភពលោក។ លោកនិយាយយ៉ាងដូច្នេះថា៖ «យើងកំពុងផ្លាស់ប្តូរពីប៉ូលមួយ ទៅពិភពភូមិសាស្ត្រនយោបាយដែលមានប៉ូលច្រើន។ មានប្រទេសជាច្រើនដែលមិនសូវជាចង់ឱ្យចិនជោគជ័យ ហើយក៏មានប្រទេសផ្សេងទៀតចង់ឱ្យចិនជោគជ័យលើសពីនេះទៅទៀត»។

លោក Parker បន្តថា ការដកប្រទេសចិនចេញមិនឱ្យចូល រួម នៅស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងឆ្នាំ ២០១១ គឺជាអ្វី ដែលជំរុញឱ្យចិនចាក់ធនធានដ៏ច្រើនទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន និងបង្កើតស្ថានីយអវកាសថ្មី និងអស្ចារ្យ ដែលធ្វើឱ្យ ប្រទេសនេះមានលទ្ធភាពទទួលបានកិច្ចសហការអន្តរជាតិ។ បន្ថែមពីលើនេះ លោកបានរំឭកថា ចិនក៏ដូចជាឥណ្ឌា និង ប្រទេសណាមួយដែលមានសមត្ថភាព មានសិទ្ធិស្មើគ្នា ក្នុងការរុករកអវកាស ទោះបីជាអាមេរិកគ្របដណ្ដប់ លើវិស័យ នេះក៏ដោយ។

ជុំវិញបញ្ហានេះ អ្នកវិភាគផ្សេងទៀតបានលើកឡើង ពីរូបភាពថ្មី ដែលបណ្ដាប្រទេសលើពិភពលោក រួមមានទាំងចិនបានធ្វើ ដោយមានការបែងចែកគ្នាទៅតាមប៉ូលអំណាចរៀងៗខ្លួន។ អ្នកវិភាគថា ដើម្បីស្វែងរកអំណាចនៅទីអវកាស បណ្តាប្រទេស នានាកំពុងប្រើប្រាស់ប្លុកអវកាស ដែលខ្លួនរួមដៃគ្នាបង្កើតឡើង តាមរយៈកិច្ចសហប្រតិបត្តិការផ្សេងៗ ដើម្បីពង្រឹងឥទ្ធិពល នៅលើភាពផែនដី។ ឧទាហរណ៍ដូចជា ប្លុកនៃកិច្ចព្រមព្រៀង Artemis Accords ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា កំពុងប្រកួតប្រជែងនឹងប្លុកនៃ កិច្ច ព្រមព្រៀងរុករកឋានព្រះចន្ទរវាងចិន និងរុស្ស៊ី ដែលប្រកាស ដកខ្លួនចេញពី ISS កាលពីខែសីហាឆ្នាំនេះក្រោមភាពតាន តឹង នៃ សង្រ្គាមអ៊ុយក្រែន៕
ដោយ៖ ហួន ឌីណា
ប្រភព៖ Space race a test of countries’ response to a more multipolar world: Observer

Commentary: Space is splitting along lines of power and rivalries on Earth

ads banner