លោកសាស្ត្រាចារ្យ គេន រង្សី៖ ការចាប់យកជំនាញតែ មួយមិនផ្លាស់ប្ដូរ ធ្វើឱ្យចំណេះដឹងស្រួចមិនទាល
ភ្នំពេញ៖ ជាសាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៃ សាកល វិទ្យាល័យភូមិន្ទភ្នំពេញ លោក គេន រង្សី កើតនៅថ្ងៃទី៣ ខែ មេសា ឆ្នាំ១៩៨៤ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។លោកបានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយ ភូមិនៅវិទ្យាល័យទន្លាប់ ក្នុងឆ្នាំ២០០២។
ក្រោយពីបានបញ្ចប់ថ្នាក់មធ្យមសិក្សា លោកបានបន្តការសិក្សា ថ្នាក់ បរិញ្ញាបត្រនៅរាជធានីភ្នំពេញ ហើយក្នុងឆ្នាំ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសអក្សរ សាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការសិក្សា ចេះតែទទួលបានផលល្អប្រសើរ។ លោកក៏បន្តបញ្ចប់ការសិក្សា គរុកោសល្យ គ្រូបង្រៀនកម្រិតឧត្តម ឯកទេសអក្សរសាស្រ្តខ្មែរ-ប្រវត្តិសិល្បៈ នៅវិទ្យាស្ថានជាតិអប់រំក្នុងឆ្នាំ២០០៨ បន្ថែមទៀត ។
នេះជាជោគជ័យមួយដែលបានពីការខិតខំដោយមិនបោះបង់ ឬងាកទៅចាប់ជំនាញអ្វីផ្សេង ថ្វីបើមានការងារក៏ពិតមែន លោកនៅតែបន្តសិក្សា ពោលក្នុងឆ្នាំ២០០៩ លោកបានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសភាសាវិទ្យា នៅ សាកលវិទ្យាល័យភូមិន្ទ។
លោកសាស្ត្រាបានប្រាប់ឱ្យដឹងថា៖ «ការសិក្សាដែលមិនងាករេ គឺអាចនាំឱ្យយើងទទួលបានផលជាទីគាប់ចិត្ត ការចាប់យក ជំនាញ តែមួយមិនផ្លាស់ប្ដូរ ធ្វើឱ្យចំណេះដឹងស្រួចមិនទាល ដែលធ្វើឱ្យយើងឆ្ពោះទៅដល់គោលដៅដែលចង់បាន»។
ក្រៅពីការសិក្សា និងការងារ លោកសាស្ត្រាចារ្យ គេន រង្សី បានសរសេររៀបរៀងសៀវភៅសិក្សាបានជាច្រើនចំណងជើងផងដែរ។ ស្នាដៃទាំងនោះមានដូចជា សៀវភៅ «សទ្ទានុក្រម សំនួន វោហារសព្ទខ្មែរ» បោះពុម្ពផ្សាយ ក្នុង២០១៤ សៀវភៅ «សទ្ទានុក្រមស្ថាននាមខ្មែរ ភាគ១» បោះពុម្ពផ្សាយនៅឆ្នាំ ២០១៧ សៀវភៅ «សទ្ទានុក្រមស្ថាននាមខ្មែរ ភាគ២» បោះពុម្ពផ្សាយ ឆ្នាំ២០១៨ សៀវភៅ «វចនវិទ្យា និង សទ្ទានុក្រមស្ថាននាមខ្មែរ ភាគ៣» បោះពុម្ពផ្សាយក្នុង ឆ្នាំ២០១៩។
ក្នុងឆ្នាំ ២០២១ លោកបានបោះពុម្ពផ្សាយសៀវភៅ «សទ្ទានុក្រមស្ថាននាមខ្មែរ ភាគ៤» ចំណែកឯសៀវភៅដែល លោកស្រាវជ្រាវ និងចក្រងហើយបោះពុម្ពដោយសាកល វិទ្យាមានសៀវភៅ «សទ្ទានុក្រមគុណនាមនិងគុណកិរិយា» (សហអ្នកនិពន្ធ) ហើយនៅឆ្នាំ២០២២ នេះ លោកបោះ ពុម្ពផ្សាយសៀវភៅ «សទ្ទានុក្រមពាក្យន័យដូច (សហអ្នក និពន្ធ)»។
ទាក់ទិននឹងការចងក្រង និងបោះពុម្ពផ្សាយសៀវភៅសិក្សា ទាំងនេះ លោក គេន រង្សី មានប្រសាសន៍ថា៖ «កន្លងមកមាន សន្ទានុក្រមហើយ ប៉ុន្តែអ្នកមុនគាត់ធ្វើតាមបែបប្រពៃណី អត់ឃើញមានអ្វីថ្មី គឺឃើញធ្វើតៗគ្នាដោយមិនបានបញ្ចូលអ្វីថ្មី ហើយក៏មិនបានសិក្សាលម្អិតស៊ីជម្រៅដែរ។ ដូច្នេះធ្វើឱ្យការ ប្រមូល ទិន្នន័យមានការភាន់ច្រឡំ ហើយការកំណត់ អត្តសញ្ញាណ នៃពាក្យក៏អាចថាមិនច្បាស់ពីថ្នាក់ពាក្យ»។
លោកបានបន្តទៀតថា៖ «ពីមុនគេគ្រាន់តែដាក់ន័យ ហើយ មានឧទាហរណ៍ខ្លះក៏ចប់ទៅ មិនបានពន្យល់ឱ្យ បានច្បាស់ពី បម្រើបម្រាស់ពាក្យទាំងនោះ ឯក្រុមខ្ញុំធ្វើ គឺទ្រឹស្ដីនៅខាងដើម បានបង្ហាញច្រើនជាងមុន គឺមានច្រើន ជាងឯកសារផ្សេង ដែល មានពីមុន ច្បាស់ជាងមុន និងសេចក្ដី ពន្យល់ក្នុងមេ ពាក្យ នីមួយៗ ក៏មិនដូចគ្នានឹងសៀវភៅពីមុន»។
សូមរម្លឹកថា លោកសាស្ត្រាចារ្យ គេន រង្សី ពីឆ្នាំ២០១៥-២០១៨ បានបំពេញបេសកកម្មបង្រៀន ភាសាខ្មែរនៅសាកលវិទ្យាល័យ Yunnan Minzu University ខេត្តយូណាន។ ឆ្នាំ២០២០-២០២២ បំពេញបេសកកម្មបង្រៀនភាសាខ្មែរនៅសាកលវិទ្យាល័យ Guangdong University of Foreign Studies ហើយទទួលបណ្ណកិត្តិយសជា «គ្រូបង្រៀនបរទេសឆ្នើម» ប្រចាំឆ្នាំ២០១៦ ពីសាកលវិទ្យាល័យ Yunnan Minzu University និងទទួលបានមេដាយមាសការងារពី ឯកឧត្តម បណ្ឌិតសភាចារ្យរ ហង់ជួន ណារ៉ុន ដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១៩៕
ដោយ៖ ហួន ស៊ីឡូន

