កម្ពុជាបូជាអដ្ឋិធាតុយុទ្ធជនតស៊ូ៤៩នាក់ ដែលយកចេញពីផ្នូរកប់ ក្នុងប្រទេសវៀតណាម (Video Inside)
អដ្ឋិធាតុយុទ្ធជនកម្ពុជា៤៩រូប ដែលបានធ្វើពិធីសាសនានាំមកពីប្រទេសវៀតណាម ត្រូវបានធ្វើពីធីបូជាតាមប្រពៃណីនៅតំបន់ X16 នៅថ្ងៃទី២ធ្នូឆ្នាំ២០២២។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ពិធីដ៏អធិកអធមនេះ ការចូលរួមពីថ្នាក់ដឹកនាំ វៀតណាម ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ ផ្សេងទៀតក្នុងតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងក្នុងពិធីបូជាអដ្ឋិធាតុយុទ្ធជនតស៊ូកម្ពុជាទាំង៤៩រូប។
កម្ពុជាក្នុងអម្លុងកាលនៃការដឹកនាំតស៊ូដើម្បីធ្វើការរំដោះប្រទេសជាតិ មានយុទ្ធជនតស៊ូ៤៩ រូបនៃអង្គភាព១២៥ ដែលបង្កើតដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពលីជីវិត ។ អដ្ឋិធាតុរបស់យុទ្ធជនតស៊ូទាំងនោះ មុននេះត្រូវបានរក្សាទុកក្នុងវិមានអនុស្សាវរីយ៍ មួយនៅក្នុង ឃុំឡុងយ៉ាវ ស្រុកឡុងខាញ់ ខេត្តដុងណាយ។
ប្រវត្តិនៃយុទ្ធជនតស៊ូទាំង៤៩នាក់នោះ ត្រូវប្រវត្តិសាស្ត្របានកត់ត្រានៃការបង្កើតអង្គភាព ១២៥ ដែលជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃចលនាតស៊ូរំដោះប្រទេសកម្ពុជា ចេញពីយុគខ្មៅងងឹត នៃសម័យរបបខ្មែរក្រហមប៉ុលពត។ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបង្ហាញទឹកចិត្តនឹករលឹកដល់អ្នកតស៊ូដែលលះបង់ជីវិតក្នុងបុព្វហេតុរំដោះជាតិ។