២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ចំនួន ១៤ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងថ្មីកូវីដ១៩ នៅកម្ពុជា ក្នុងរយៈពេល ២៤ម៉ោងមកនេះ មានចំនួន ១៤ករណី ដែលជាតួលេខឆ្លងកើនឡើងច្រើនជាងម្សិលមិញចំនួន ៧ករណី ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មីកូវីដ១៩ ទាំង ១៤ករណី នៅថ្ងៃនេះ សុទ្ធកើតឡើង ក្នុងរង្វង់សហគមន៍ទាំងអស់ ។
កម្ពុជាដែលកំពុងរស់នៅក្នុងរបត់នៃគន្លងថ្មីនៃជម្ងឺកូវីដ១៩នៅ តែបន្តការចាក់វ៉ាក់សាំងកូវីដ១៩ ជាដដែលដើម្បីជម្រុញភាពស៊ាំក្នុងសហគមន៍កាន់តែខ្លាំង ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៩ វិច្ឆិកា បានកើនដល់ចំនួន ១៥លាន ២២ម៉ឺន ៨ពាន់ ៨៥៥នាក់ ដែលស្មើនឹង ៩៥,១៨ភាគរយ ។