២៤ម៉ោងអាស៊ានមានអ្នកឆ្លងជាង ១ម៉ឺននាក់ (Video Inside)
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានការកើន ឡើងចំនួន៤០៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងសរុប ដែលបានរកឃើញឆ្លងកាលពីម្សិលមិញ ។
តួលេខឆ្លងថ្មីកូវីដ១៩ នៅអាស៊ានថ្ងៃនេះ មានចំនួន ១ម៉ឺន ៥៤១ករណី ដែលឆ្លង លើប្រទេសចំនួន ៨ នៅអាស៊ានរួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និង ប្រទេសកម្ពុជា ។
ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេដដែល ដែលមានចំនួន៤ពាន់ ៩៧៧ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនតែ ១៤ករណីប៉ុណ្ណោះ ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨៣នាក់ ក្នុងនោះប្រទេសឥណ្ឌូណេស៊ី មានមនុស្សស្លាប់ចំនួន ៥៤នាក់ ជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុប មានចំនួន ៣៥លាន ៣២ម៉ឺន ៤ពាន់ ៥០ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ២ពាន់ ៨១៩នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៤៨លានករណី, និងការស្លាប់មានជាង ៦លាន ៦៤ម៉ឺន នាក់។