ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ទូទាំងប្រទេស នឹងត្រូវបិទបញ្ចប់ក្នុងរយៈពេល ៥ថ្ងៃទៀត
ភ្នំពេញ ៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស នឹងត្រូវបិទបញ្ចប់ក្នុងរយៈពេល ៥ថ្ងៃទៀត។
ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖ * ពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់
- ពេលរសៀលចាប់ពីម៉ោង២៖០០ នាទីរសៀល ដល់ម៉ោង៥៖៣០នាទីល្ងាច។
ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការិយាល័យណាមួយក្នុងឃុំ សង្កាត់ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវបំពេញនូវលក្ខខណ្ឌ ដូចខាងក្រោម៖ * បង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យ ចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត * មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការចុះឈ្មោះបោះឆ្នោត * មានសញ្ជាតិខ្មែរ * មានអាយុ ១៨ ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) * មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត * មិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។
សូមចូលទៅកាន់គេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/voter-list-revision-2022 ដើម្បីពិនិត្យ មើលតារាងលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២៕ សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។