ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង ជំរុញឲ្យមានការជម្លៀសអ្នកភូមិចេញ
ឥណ្ឌូនេស៊ី៖ ភ្នំភ្លើង នៅលើកោះ Java ដែលមានប្រជាជនរស់នៅច្រើន របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង ដោយបានបញ្ចេញផ្សែង អ័ព្ទដ៏ច្រើនទៅលើអាកាស និងជំរុញឱ្យមានការជម្លៀសអ្នកភូមិនានានៅក្នុងតំបន់នោះ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី (BNPB) បានព្រមានអ្នកស្រុកកាលពីថ្ងៃអាទិត្យដែលរស់នៅក្បែរភ្នំ Semeru ក្នុងខេត្ត East Java ដែលមានចម្ងាយប្រហែល ៦៤០ គីឡូម៉ែត្រ (៤០០ ម៉ាយ) ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតា មិនឱ្យធ្វើសកម្មភាពណាមួយក្នុងចម្ងាយ ៨ គីឡូម៉ែត្រ (៤.៩ ម៉ាយ) នៃភ្នំភ្លើងនេះ និងរក្សាចម្ងាយ ពីមាត់ទន្លេក្នុងតំបន់ ដោយសារហានិភ័យនៃលំហូរនៃ កម្អែល ភ្នំ ភ្លើង នេះ ។
Bayu Deny Alfianto អ្នកស្ម័គ្រចិត្តក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារ ព័ត៌មាន Reuters តាមទូរស័ព្ទថា ៖ « ផ្លូវចូលភាគច្រើនត្រូវបានបិទតាំងពីព្រឹកនេះ ឥឡូវនេះ វាមានភ្លៀងធ្លាក់ផេះភ្នំភ្លើង ហើយវាបានគ្របដណ្តប់លើទិដ្ឋភាពនៃភ្នំនេះ»។
បន្ថែម ពី នេះ លោក Joko Sambang ប្រធានការិយាល័យរបស់ BNPB នៅទីក្រុង Lumajang ខេត្ត East Java បាននិយាយដែរថា មនុស្សរាប់រយនាក់បានចាប់ផ្តើមផ្លាស់ប្តូរទៅកាន់ទីជម្រកបណ្តោះអាសន្ន ឬជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
ភ្នំ ភ្លើង Semeru ដែលជាភ្នំភ្លើងខ្ពស់បំផុតរបស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមផ្ទុះនៅម៉ោង ២៖ ៤៦ នាទីព្រឹក ម៉ោងក្នុងស្រុក នានៅថ្ងៃសៅរ៍ម្សិលមិញនេះ។ នេះបើយោងតាម BNPB ។ វីដេអូ ដែល បង្ហោះ លើ បណ្តាញ សង្គម បាន បង្ហាញ ពី ពពក ផេះ យ៉ាង ធំ នៅ តំបន់ ក្បែរ ភ្នំភ្លើង។
លោក Abdul Muhari អ្នកនាំពាក្យរបស់ BNPB បាននិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីភ្លៀងមូសុងបានបក់បោក និងដួលរលំលំហភ្នំភ្លើងនៅលើកំពូលភ្នំ Semeru ដែលមានកម្ពស់ ៣,៦៧៦ ម៉ែត្រ (១២,០៦០ ហ្វីត)។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ខ្លួនកំពុងតាមដានលទ្ធភាពនៃរលកយក្សស៊ូណាមិបន្ទាប់ពីការផ្ទុះ។ មិនមានការអត្ថាធិប្បាយភ្លាមៗពី BNPB លើការព្រមានរបស់ជប៉ុនអំពីការគំរាមកំហែងរលកយក្សស៊ូណាមិនោះទេ។
ការផ្ទុះភ្នំភ្លើង Semeru មួយរំពេចកាលពីឆ្នាំមុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥១ នាក់ របួសជាង ១០០ នាក់ និងផ្ទះ និងអគាររាប់ពាន់ខ្នងត្រូវបានខូចខាត។
ជាមួយគ្នា នេះ ដែរ ភ្នំភ្លើងចំនួន ១៤២ ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនច្រើនជាងគេនៅលើពិភពលោកដែលរស់នៅជិតភ្នំភ្លើង រួមទាំង ៨.៦ លាននាក់ក្នុងចម្ងាយ ១០ គីឡូម៉ែត្រ (៦ ម៉ាយ)។
សូម បញ្ជាក់ ផង ដែរថា ប្រជុំកោះឥណ្ឌូណេស៊ីដែលមានប្រជាជនជាង ២៧០ លាននាក់ស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ដែលជាខ្សែបន្ទាត់ភូមិសាស្ត្ររាងដូចសេះ ហើយងាយនឹងកើតមានសកម្មភាពភ្នំភ្លើង និងការរញ្ជួយដី៕ ដោយ៖ ហោ សុវិទ្យា