ពិធីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងលោកជំទាវ ម៉ា សូយុិនដា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការចូលរួមពីសំណាក់ ប្រតិភូក្រសួងអប់រំយុវជននិងកីឡា ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។

គូរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០២២ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២។ឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្តមានប្រសាសន៍ផ្ដាំផ្ញើរដល់បេក្ខជនប្រលងទាំងអស់ត្រូវខុតខំបញ្ចេញសមត្តភាពដែលបានសិក្សាចំនួន១២ឆ្នាំកន្លងមកព្រោះថ្ងៃនេះជាថ្ងៃដែលយើងត្រូវបញ្ចេញសមត្តភាពផ្ថទាល់ខ្លួនអោយអស់ដើម្បីទទួលបានសញ្ញាបត្ត័ទុតិយភូមិនិងបន្តសិក្សានៅសកលវិទ្យាល័យផ្សេងៗតាមជំនាញដែលយើងចង់បានហើយបើយើងមានចំណេះពិតប្រាកដយើងនឹងជាប់មិនខាន ៕ លី ពៅ

ads banner