ស្ថានីយផូស៊ីលភ្នំជញ្ជាំង (Phnom ChunhChoing Fossil Site)

ភ្នំជញ្ជាំងជាស្ថានីយផូស៊ីលសត្វសមុទ្រ មានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (277268- 1503173) ។ ភ្នំនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ មានវត្តភ្នំជញ្ជាំង។ តាមរយៈក្រសួងបរិស្ថាន ភ្នំនេះត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង ដោយអនុក្រឹត្យ លេខ៦៥អនក្រ.បក មានផ្ទៃដីទំហំ១៩ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ភ្នំជញ្ជាំងជាប្រភេទភ្នំថ្មកំបោរដែលកកក្តាំងជាផ្ទាំងថ្មមានរាងដូចជញ្ជាំង មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ។ តាមរយៈសណ្ឋានដីភ្នំនេះជាប់នឹងភ្នំបាក់ នៅតាមជញ្ជាំង ភ្នំយើងរកឃើញពពួក Crinoid (គ្រីណូអ៊ីត) ដែលកកជាថ្មផ្ទាំងៗ ផ្នែកជើងភ្នំដែលកៀក នឹងភ្នំបាក់មានផូស៊ីលច្រើនប្រភេទដូចជា ផ្កាថ្ម ពពួក Brachiopods៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner