សកម្មភាព មមាញឹក នៃគណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំការ សម្រាប់ ការ ប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ សម័យប្រឡងនាព្រឹក នេះ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ ចន្ទ ទី ០៥ ខែធ្នូ ឆ្នាំ ២០២២នេះ យោង តាមប្រភពព័ត៍មានពី ក្រសួង អប់រំ យុវជន និង កីឡា បានឱ្យដឹងថា គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំការ កំពុង មាន ភាព មមាញឹក ក្នុង ការ បំពេញ ការងារ ដើម្បី ទំនាក់ទំនង ជាមួយ គណៈមេប្រយោគ ទូទាំង ប្រទេស ប្រចាំ មណ្ឌល រាជធានី ខេត្ត ប្រមូល ព័ត៌មាន ឆ្លើយ តប សំណួរ និង ដោះ ស្រាយ បញ្ហា បច្ចេកទេស ព្រម ទាំង ផ្សព្វផ្សាយ ព័ត៌មាន នានា អំពី ដំណើរ ការ ប្រឡង សញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឱ្យទាន់ ពេល វេលា តាម រយៈ គេហទំព័រ និង ទំព័រ បណ្ដាញ សង្គម ហ្វេកប៊ុក ផ្លូវ ការ ក្រសួង អប់រំ យុវជន និង កីឡា។

គួរ កត់ សំគាល់ ផង ដែរ ថា សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់ មាន២២១មណ្ឌល ដែលត្រូវជា៥១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី ខេត្តចំនួន២៧០០នាក់។

ជាមួយគ្នានោះ ក្រសួង អប់រំ យុវជន និង កីឡា សូម ថ្លែង អំណរ គុណ ចំពោះ ទឹក ចិត្ត សប្បុរស របស់ កម្លាំង សមត្ថកិច្ច ដែល បាន ជួយ សម្រួល ចរាចរណ៍ និង រក្សា សន្តិសុខ សណ្ដាប់ ធ្នាប់ ក្នុង មណ្ឌល ប្រឡង។

ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអគ្គីសនីកម្ពុជា៕ដោយ ៖ ប៊ុនធី និងភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner