ឯកឧត្តម សរ សិទ្ធ៖ ជំរុញអោយអត្តពលិកជម្រើសរើសជាតិ ជាមន្រ្តីនគរបាល ប្រឹងប្រែងដណ្តើមអោយបានមេដាយជូនជាតិ ពីស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជំរុញអោយអត្តពលិកជម្រើសរើសជាតិ ជាមន្រ្តីនគរបាលជាតិ ត្រូវប្រឹងប្រែងហ្វឹកហាត់ ដណ្តើមមេដាយអោយបានពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការថ្លែងបែបនេះធ្វោះឡើង ក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារការចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាសាលកីឡាសូហ្វតេន្នីស ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីម្សិលមិញ។
តាមរបាយការណ៍របស់ ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបង្ហាញពីជោគជ័យ នៃការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ របស់អត្តពលិក កីឡាករ កីឡាការីរបស់ក្រសួងមហាផ្ទៃ ជាច្រើនគ្រឿង ពីការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២នេះ។ ជោគជ័យនេះ គឺមានសារសំខាន់ណាស់រដ្ឋ សម្រាប់ក្រសួងមហាផ្ទៃ ក្រោមការយកចិត្តទុកដាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទើបធ្វើអោយទទួលសមិទ្ធផលគួរជាទីមោទន ក្នុងចំណោម២៥រាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន។
ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវការលើកទឹកចិត្ត និងកោតសរសើរដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានទី១ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំពោះសមិទ្ធផលដ៨ធំធេង កើតចេញពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់គ្រូបង្វឹក កីឡាករ កីឡាការិនី និងថ្នាក់ដឹកនាំទទួកបន្ទុកតាមប្រភេទកីឡានីមួយៗ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ដើម្បីបន្តនិរន្តភាព នៃភាពជោគជ័យនេះ យើងទាំងអស់គ្នាត្រូវបន្តសាមគ្គីគ្នាជាធ្លុងមួយ ពង្រឹងផ្ទៃក្នុងអោយល្អ ប្រកាន់ខ្ជាប់ឱ្យបាននូវលក្ខណៈបច្ចេកទេសនានា និងក្រមសីលធម៍ សេចក្តីថ្លៃថ្នូរ ដើម្បីធ្វើឱ្យវិស័យកីឡារបស់កម្លាំងនគរបាល កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសជោគជ័យក្នុងព្រឹត្តការណ៍ប្រកួតកម្រិតជាតិ និងអន្តរជាតិខាងមុខនេះ។ ឯកឧត្តម សរ សិទ្ធិ បន្ថែមថា អត្តពលិកកីឡានគរបាល ភាគច្រើនជាជម្រើសរើសជាតិ ដូច្នេះកាតព្វកិច្ចបន្ទាប់ត្រូវធ្វើយ៉ាងណាប្រឹងប្រែងដុសខាត់សមត្ថភាព បង្កើនសិទ្ធផលអោយកាន់តែខ្លាំង ត្រៀមដណ្តើមមេដាយមាសពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ អោយបានច្រើន ក្នុងនាមជាអត្តពលិកម្ចាស់ផ្ទះ និងជាអត្តពលិកក្រសួងមហាផ្ទៃ បង្ហាញពីកិត្យានុភាពជាតិ អោយប្រទេសក្នុងតំបន់ទទួលស្គាល់ថាខ្មែរធ្វើបាន ពីព្រឹត្តការណ៍ប្រវត្តិសាស្រ្តក្រោយខកខាន៦៤ឆ្នាំ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៤៦១នាក់ លើ៣០ប្រភេទកីឡា ជាលទ្ធផលក្រសួងមហាផ្ទៃ ឈរលេខ១ ដោយដណ្តើមបានមេដាយសរុបចំនួន២១១គ្រឿង ក្នុងនោះ មាស១០៣ ប្រាក់៥០ និងសំរិទ្ធ៥៨គ្រឿង ក្នុងចំណោម២៥រាជធានី-ខេត្ត និង៣ក្រសួងស្ថាប័នចូលរួម៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner