ថៃប្រកាសសង្គ្រាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ចំពេលមានការភ័យខ្លាចជំងឺប៉េស្តជ្រូក

បាងកក៖ អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វនៃប្រទេសថៃ បានប្រកាសសង្រ្គាមលើការនាំចូលសាច់ជ្រូកខុសច្បាប់ ដែលបានញាំញីអ្នកប្រើប្រាស់ និងកសិករថៃ អស់រយៈពេលជាច្រើនខែមក នេះជាអ្វីដែលលោក អគ្គនាយករង Somchuan Ratanamungklanon បាននិយាយ កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

ការប្រកាសរបស់លោក បានធ្វើឡើងបន្ទាប់ពីមន្ត្រីបសុសត្វបានរឹបអូសសាច់ជ្រូកចំនួន ៤០តោន ដែលនាំចូលដោយខុសច្បាប់ពីប្រទេសជិតខាង នៅឯកន្លែងផ្ទុកត្រជាក់ ក្នុងខេត្តសាមុតសាខុន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។

អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វកំពុងទប់ស្កាត់ការជួញដូរសាច់ខុសច្បាប់ បន្ទាប់ពីមានការសង្ស័យថា មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅឈៀងម៉ៃ កាលពីខែមុន៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner