កម្ពុជា នឹងបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា។

ក្នុងនោះអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ឯកឧត្តមឌិត ទីណា ក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ជូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។

ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner