គម្រោងលុបបំបាត់ភាពងងឹតភ្នែក ដោយជំងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី នៃប្រទេសចិន ត្រូវបានប្រកាសជាផ្លូវការ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ គម្រោងលប់បំបាត់ភាពងងឹតភ្នែកដោយជម្ងឺភ្នែកឡើងបាយ ក្រោមជំនួយឥតសំណងរបស់មូលនិធិ ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសជាផ្លូវការកាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដែលប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ឯកឧត្តម លឿង ជុងយីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ ក្វាងស៊ី នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនៃប្រទេសចិន និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាផងដែ ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ខេត្តព្រៃវែងមាន ១៣ ក្រុង/ស្រុក ស្មើនឹង១១៦ឃុំ/សង្កាត់ ដែលមានប្រជាពលរដ្ឋចំនួន ២៨១.៦៨៥គ្រួសារ ស្មើនឹង ១.២៣៩.៥៨៣ នាក់។ ខេត្តព្រៃវែង មានមន្ទីរពេទ្យបង្អែកស្រុកចំនួន១៣ និងមានមណ្ឌលសុខភាពចំនួន ១១៣កន្លែង។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា គម្រោងវះកាត់ភ្នែកឡើងបាយនេះ បានទទួលជោគជ័យនៅខេត្តកំពង់ចាម ដោយបានព្យាបាលអ្នកជម្ងឺបានចំនួនជាង ៦ពាន់នាក់។ ហើយឥឡូវ គម្រោងនេះ បានបន្តមកខេត្តព្រៃវែង។

ភាគីភ្ញៀវ បានយល់ស្របគ្នាថា ចិន និងកម្ពុជា ជាមិត្តដ៏ល្អនឹងគ្នា, បានគាំទ្រ និងជួយគ្នាទៅវិញទៅមករហូតក្លាយជាមិត្ដដែកថែប និងឈានដល់ដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់ផ្នែក គ្រប់វិស័យ រួមទាំងវិស័យសុខាភិបាលផងដែរ។ ម្ប៉ាងទៀត មូលធិនិ ក្វាងស៊ី គឺជាអង្គការមនុស្សធម៌ បង្កើតឡើងក្នុងគោលបំណងជួយប្រទេសនានាលើផ្នែកសុខាភិបាល ពិសេសជម្ងឺភ្នែកឡើងបាយ ដែលសព្វថ្ងៃនេះ កំពុងជួយដល់ប្រទេសចំនួន៥ ក្នុងក្របខណ្ឌគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។

តាងនាមរាជរដ្ឋាភិបាល, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយដល់កម្ពុជាយ៉ាងច្រើនលើគ្រប់ផ្នែក គ្រប់វិស័យ។ ជាមួយគ្នានេះ ក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិនទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា ដែលជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាបានមួយផ្នែកធំ ព្រមទាំងបានផ្តល់រថយន្តវះកាត់ភ្នែកចល័តចំនួន ២គ្រឿងបន្ថែមទៀត ដល់ខេត្តព្រៃវែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតី បានអញ្ជើញបកបង់រុំភ្នែកអ្នកជម្ងឺចំនួន១០នាក់ ដើម្បីជានិមិត្តរូបនៃការពិនិត្យ និងព្យាបាលជម្ងឺភ្នែកឡើងបាយរបស់ប្រជាជនខេត្តព្រៃវែងផងដែរ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner