បញ្ចូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប្រើដុំថ្មគប់ឲ្យរបួសធ្ងន់ស្រាល៣នាក់ និងគប់បំបែកម៉ូតូ ឲ្យរងការខូចខាត

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជូនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់) និងធ្វើឱ្យខូចខាតដោយចេតនា (គប់បំបែកម៉ូតូ) ទៅកាន់តុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ដែលបង្កឡេីងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១និង១០នាទី ត្រង់ចំណុចក្បែរស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវលេខ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងទៅ ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១/ឈ្មោះ មុំ ស៊ីផា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ទី២/ឈ្មោះ គា គឹមគីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អ្នកទាំងពីរមានទីលំនៅផ្ទះលេខ១៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០១នាក់ដែលឃាត់ខ្លួនមានឈ្មោះ ម៉ម ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ផ្ទះលេខ១១២ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

  • សម្ភារៈខូចខាត : ១/ម៉ូតូចំនួន០២គ្រឿង (ទី១ម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-8597 ខូចខាតផ្នែកខាងមុខ, និងទី២ម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-0399 ខូចខាតផ្នែកខាងក្រោយ ) ។

ចំណែកវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាក SUZUKI NEX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HD-6745 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនសង្ស័យ) ២/ម៉ូតូម៉ាកHONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GM-8597 ចំនួន០១គ្រឿង (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ គា គឹមគីម) ៣/ម៉ូតូម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-0399(ម៉ូតូរបស់ជនរងគ្រោះឈ្មោះ មុំ សុផា), ៤/ដុំថ្មចំនួន០៧ដុំ, ៥/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន ដោយសារជនសង្ស័យ និងបក្ខពួក ខឹងជនរងគ្រោះ និងមិត្តភក្តិបានជេររូបគេ (ជនសង្ស័យ) និងបក្ខពួក នៅពេលជិះម៉ូតូស្របទិសគ្នា ទើបរូបគេ (ជនសង្ស័យ) និងបក្ខពួក បានរើសដុំថ្មស្ទាក់ចាំគប់ទៅលើជនរងគ្រោះតែម្តង ហើយជនរងគ្រោះឈ្មោះ គា គឹមគីម និងឈ្មោះ សុខ ស៊ីដាន ភេទប្រុស អាយុ ៣៣ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះឈ្មោះ មុំ សុផា) ក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

ដោយ ៖ ជីម ភារ៉ា

ads banner