CAMSOC នឹងជំរុញផែនការងារទាំងអស់ឲ្យសម្រេចរួចរាល់មុន ថ្ងៃទី២៥ ខែមករា ដើម្បីបង្ហាញអន្តរជាតិពីសក្កានុពលការទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២២នេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិCAMSOC ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងាររបស់គណៈកម្មការជំនាញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំជាមួយគណៈកម្មការជំនាញតាមផ្នែកនីមួយរបស់CAMSOC នាព្រឹកនេះ ផ្តោតសំខាន់លើរបៀបរវិរៈធំៗចំនួន២ក្នុងនោះ ក៏មានបានពិនិត្យមើលនូវចំណុចខ្វះខាត់មួយចំនួនអំពីការរៀបចំកីឡាជាតិលើកទី៣ផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា របៀបវិរៈចំនួន២ដែលជាប្រធានបទសំខាន់ក្នុងកិច្ចប្រជុំនេះ គឺរបៀបវិរៈទី១កិច្ចការវិន័យរដ្ឋបាល និងការទទួលខុសត្រូវការគ្រប់គ្រងធនធានមនុស្សសម្រាប់ការបំរើរការងារដែលត្រូវប្រមូលផ្តុំក្នុងមជ្ឈមណ្ឌលប្រតិបត្តិការណ៍បញ្ជាការរួមតែមួយ .របៀបវិរៈទី២ គឺពិនិត្យមើលអ្វីដែលជាកិច្ចការមិនទាន់បានធ្វើ ហើយអ្វីដែលបានធ្វើត្រូវជំរុញការងារនោះបន្តទៀត ឈានទៅសម្រេចឲ្យរួចរាល់ត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៣ ដែលជាថ្ងៃរាប់ថយក្រោយ១០០ថ្ងៃដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបង្ហាញសក្កានុពលទៅកាន់ភ្ញៀវអន្តរជាតិថា កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ការទទួលធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងាររបស់គណៈកម្មការជំនាញ CAMSOC ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាង ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOC នាព្រឹកថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២ អ្វីជាលទ្ធផលនៃកិច្ចប្រជុំ គឺ បានបញ្ជ្រាបនូវព័ត៌មានជាក់ច្បាស់ របៀបរបបនៃការងារផ្ទៃក្នុងជូនដល់គណៈកម្មការជំនាញទាំងអស់៕ អត្ថបទ៖ ជាវ ចន្ធូ