ក្រសួងមហាផ្ទៃ អបអរសាទរចំពោះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ទទួលបានជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអបអរសាទរ ចំពោះថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) ទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់ អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលបានសហការគាំទ្រ ដោយ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), Amazon Web Service Institute នៃក្រុមហ៊ុនអន្តរជាតិអាម៉ាហ្សូន, និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical។

លើសពីនេះ ក្រសួងមហាផ្ទៃ ក៏បានចូលរួមគាំទ្រ និងមានមោទនភាពយ៉ាងក្រៃលែងក្នុងនាមជាសមាជិក របស់ថ្នាលCamDX ក្នុងដំណាក់កាលទី១ នៃក្របខណ្ឌការចុះបញ្ជីអាជីវកម្ម តាមថ្នាល CamDX តាមរយៈការផ្តល់នូវលទ្ធភាព នៃការតភ្ជាប់ប្រព័ន្ធសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល។ ការចូលរួមនេះ បានគាំទ្រដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្ដលភាពងាយស្រួលក្នុងការស្វែងរកភាពពិតប្រាកនៃ ទិន្នន័យអត្តសញ្ញាណរបស់ធុរជនភ្លាមៗ (Real-time) ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner