ក្មេងស្រីជនជាតិដើមភាគតិច និងស្ថានភាពទទួលព័ត៌មាន ផ្នត់គំនិតសង្គម
ភ្នំពេញ៖ក្មេងស្រីជនជាតិដើមភាគតិច និងក្រុមអ្នកធ្វើការជួយ ជំរុញការអភិវឌ្ឍរបស់ស្ដ្រីជនជាតិភាគតិច រកឃើញថា ក្មេងស្រីជនជាតិដើមភាគតិចបានរស់នៅក្នុងស្ថានភាពដែលខ្វះព័ត៌មាន ដោយសារផ្នត់គំនិតសង្គម និងសេវាសាធារណៈ។
ជនជាតិដើមភាគតិចព្រៅម្នាក់មកពីខេត្តរតនគិរី គឺយុវតី លេក ការី បានប្រាប់ថា នៅក្នុងសហគមន៍ដែលយុវតី ការី និងក្មេង ស្រីដទៃទៀតរស់នៅ គឺមើលឃើញថាមិនទាន់មានការគាំទ្រ យ៉ាង ពេញលេញទៅលើការផ្សព្វផ្សាយព័ត៌មាន និងការគាំទ្រ ពីសហគមន៍ឬអាជ្ញាធរលើការសម្រេចចិត្តរបស់ពួកគេទេ។ យុវតីរូបនេះបន្តថា ខ្លួនរស់នៅ មានការឃ្លាតឆ្ងាយពីគ្នាឬអាច ជាតំបន់ដាច់ស្រយាល។ ដូច្នេះការទទួលបានការគាំទ្រ អំពី សេវាសាធារណៈ និងការផ្លាស់ប្ដូរផ្នត់គំនិតអ្នករស់នៅក្នុង សហគមន៍ គឺវាមិនងាយស្រួលឡើយ។
យុវតី លេក ការី និយាយថា៖« គឺវាមានភាពពិបាក និងមាន អារម្មណ៍ភ័យខ្លាចក្នុងការទំនាក់ទំនងជាមួយមនុស្សដទៃទៀត ដូចជា ការបញ្ចេញមតិយោបល់ឬក៏ការបង្ហាញពីយល់ឃើញ ទៅកាន់សហគមន៍ និងអាជ្ញាធរមូលដ្ឋានជាដើម»។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិនៃអង្គការនារីដើម្បី សន្តិភាព បានបានប្រាប់ថាតាមរយៈការសិក្សាស្រាវជ្រាវថ្មីៗ នេះបានរកឃើញថាមានក្មេងស្រីជនជាតិភាគតិចជិត៦០ភាគរយ មិនមានទំនាក់ទំនងជាមួយសហគមន៍ផ្សេងទៀតឡើយ ពីព្រោះដោយសារតែពួកគាត់មានកន្លែងរស់នៅក្នុងតំបន់ឆ្ងាយពីគ្នា។ លើសពីនេះទៀត ក្មេងស្រីទាំងនោះ មិនហ៊ានចេញមក ខាងក្រៅទេ គឺដោយសារតែពួកគាត់មានការអៀនខ្មាស់ ក្នុងការ និយាយស្ដី រួមជាមួយនិងភាពភ័យខ្លាចដែលមានអ្នករើស អើងជាដើម។
អ្នកស្រី គ្រី ស៊ុយហៀងបញ្ជាក់ថា៖ «អ៊ីចឹង ខ្ញុំគិតថាជាមួយ បញ្ហាទាំងអស់នេះហើយ ដែលធ្វើឲ្យគាត់ពិបាកក្នុងការទទួល បានព័ត៌មាន ហើយបើមិនអាចទទួលបានព័ត៌មានឬទទួល បានដែរ ប៉ុន្តែទទួលបានព័ត៌មានតិច ។ដូច្នេះហើយគាត់អត់ មានសេចក្ដីក្លាហានក្នុងការធ្វើការសម្រេចចិត្តនោះទេ»។
អ្នកស្រីបន្តថា ក្មេងស្រីទាំងនោះ ត្រូវបាត់បង់ឱកាសនិងសិទ្ធិ ចូលរួម ក្នុងការងារសហគមន៍ និងការងារសង្គមផ្សេងៗ ហើយការបាត់បង់ឱកាសនេះ នឹងធ្វើឱ្យពួកគាត់មាន ការ ភ័យខ្លាច មិនអាចបង្ហាញការយល់ឃើញអំពីបញ្ហាផ្សេងៗ ទៅកាន់អាជ្ញាធរភូមិ-ឃុំមូលដ្ឋានផងដែរ។
អ្នកស្រីបន្ថែមថា កត្តាប្រឈមទាំងនោះ គឺនៅជុំវិញក្មេង ស្រីជនជាតិដើមភាគតិចទាំងនោះ រួមមានទាំងកត្តាសង្គម កត្តាបុគ្គល និងកត្តាជាប្រព័ន្ធផង ដែលធ្វើឲ្យក្មេងស្រី និង ស្ដ្រីទាំងនោះត្រូវខ្វះខាតការទទួលបានព័ត៌មាន និងការគាំទ្រ ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
អ្នកស្រីលើកឡើងថា៖ «ជាដំណោះស្រាយ ចាំចាច់ត្រូវតែជា ដំណោះស្រាយពហុវិស័យ មានន័យថាចាំចាច់ត្រូវតែមានការ ចូលរួមពីគ្រប់ភាគី ពហុតួអង្គពាក់ព័ន្ធទាំងអស់ ហើយការចាំ ចាច់ក្នុងការដោះស្រាយដំបូងគេ គឺស្ដ្រីជនជាតិភាគតិចខ្លួនឯង ដើម្បីពង្រឹងអំណាចក្នុងការក្រោកឈរឡើង និងទាមទារអ្វីដែល ជាសិទ្ធិរបស់ខ្លួនឯង ហើយរួមជាមួយឳពុកម្ដាយរបស់គាត់ និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមមាន សហគមន៍ និងអាជ្ញាធរភូមិ-ឃុំ ចូលរួមផ្លាស់ប្ដូរផ្នត់គំនិតទៅជាវិជ្ជមានចំពោះយេនឌ័រ ផងដែរ»។
អ្នកស្រីបន្ថែមថា ចំណែកតួអង្គសំខាន់មួយទៀតគឺវិស័យ សារព័ត៌មាន ពីព្រោះអ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយឱកាស និងត្រូវចែករំលែកព័ត៌មានណាដែលពិតប្រាកដសម្រាប់ស្ដ្រី និងក្មេងស្រីជនជាតិដើមភាគតិចទាំងនោះ។
ជុំវិញ រឿង នេះអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម នៃក្រសួងកិច្ចការនារី គឺអ្នកស្រី ស ស៊ីណែត បានប្រាប់ថា ខាងក្រសួងក៏បានធ្វើការពង្រឹងនិងសហការជាមួយមន្ទីរកិច្ចការនារីខេត្ត ដើម្បីពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាឱ្យកាន់ តែ មានប្រសិទ្ធិភាព និងទូលំទូលាយបន្ថែមទៀតសម្រាប់ក្មេងស្រី និងស្ដ្រីទាំងនោះផងដែរ។អ្នកស្រីបន្ថែមថា ក្រសួងជំនាញមាន ការ រៀបចំជាជាគោលនយោបាយ និងផែនការសកម្មភាព ឱ្យ ឆ្លើយតបតបទៅនឹងក្រុមងាយរងគ្រោះ ដោយជនជាតិដើម ភាគតិច ត្រូវបានក្រសួងចាំទុកជាក្រុមដែលមានអាទិភាព។
អ្នកស្រី ស ស៊ីណែត បញ្ជាក់ថា៖ «ដូច្នេះហើយ បានជាគ្រប់ គោល នយោបាយ គ្រប់ផែនការ យើងបានដាក់បញ្ជូលបង ប្អូនជនជាតិដើមភាគតិច ជាក្រុមងាយរងគ្រោះ ដែលមានន័យ ថាគិតគូរពីបរិយាប័ន្នយេនឌ័រ ក៏ដូចជាការាប់បញ្ជូលបរិយាប័ន្ន ហ្នឹងទៅក្នុងផែនការហ្នឹង ដោយមិនទុកឱ្យនរណាម្នាក់នៅ ឯកកោទេ»។
អ្នកស្រីបន្តថា ក្រៅពីផែនការទាំងនេះហើយ ក្រសួងក៏បាន អនុវត្ត និងផ្សព្វផ្សាយពីផែនការទាំងនេះដែរ ជាពិសេសគឺការ ផ្សព្វផ្សាយ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការនៅតាមបណ្ដា ខេត្តរតនគិរី អំពីផលប៉ះពាល់នៃការរៀបការ និងការមានផ្ទៃ ពោះនៅវ័យក្មេង។លើសពីនេះទៀត ស្ដ្រី និងក្មេងស្រីជនជាតិ ដើមភាគតិចទាំងនោះ ដោយសារសហគមន៍របស់ពួកគាត់ ស្ថិតក្នុងតំបន់ដាច់ស្រយាល ដែលនៅឆ្ងាយពីគ្នា។ ដូច្នេះហើយ ពួកគាត់នឹងប្រឈមនូវបញ្ហាផ្សេងៗ ដោយមិនបានទទួល ព័ត៌មានពេញលេញ អំពីសេវាសាធារណៈជាដើម។
អ្នកស្រី ស៊ីណែត បន្ថែមថា ៖ «អ៊ីចឹងហើយ បានជាក្រសួង និងមន្ទីរកិច្ចការនារីបានខិតចំធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មាន និងខិតប័ណ្ណ អំពីមាត្រាមួយចំនួន ដែលទាក់ទងជាមួយ ហ្នឹងការ រំលោភបំពានផ្សេងៗ»។
សូមបញ្ជាក់ថាកាលពីខែមេសា ឆ្នាំ២០២២ អង្គការនារីដើម្បី សន្តិភាព បានចេញការសិក្សាស្រាវជ្រាវមួយ ដែលមានឈ្មោះ ថា សំឡេងក្មេងស្រីជនជាតិដើមភាគតិច ដែលការសិក្សា ស្រាវជ្រាវនេះបានបង្ហាញពីការប្រឈមរបស់ក្មេងស្រីជាង៣៤៣នាក់ រួមមាន៖ ជនជាតិដើមភាគតិច ជនជាតិដើមភាគ តិចវៀតណាម ជនជាតិចាមមូស្លីម និងខ្មែរក្រោម៕ ដោយ៖ជា សុខនី