ក្រសួងអប់រំបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការសំណេរសម្រាប់ការប្រឡងបាក់ឌុប
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដើម្បីធ្វើការបូកសរុបរបាយការណ៍ស្ដីពីដំណើរការសំណេរដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពេីពុករលួយ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៦៥នាក់។
គណ:កម្មការអប្បមាទទូទាំងប្រទេសនឹងប្រគល់ដុំកិច្ចការបេក្ខជនជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃស្អែកនេះ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាបន្តទៀត ៕ ដោយ ៖ ម៉ា ដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។