លោកពូទីនរៀបចំវិធានការសន្តិសុខ ខណៈការវាយប្រហាររាលដាលចូលក្នុងទឹកដីរុស្ស៊ីវិញ
អត្ថបទដោយ៖
Apsara Net
មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីមួយកន្លែងទៀតបានរងនឹងការវាយប្រហារដោយដ្រូនរបស់សត្រូវដែលនាំឱ្យការវាយប្រហាររយៈពេល២ថ្ងៃជាប់គ្នាមកនេះ បានកើតឡើងលើព្រលានយន្តហោះរុស្ស៊ីចំនួន៣កន្លែងហើយ។ ការអាចមានដ្រូនរបស់សត្រូវជ្រៀតចូលដោយការគេចរួចពីប្រព័ន្ធការពារតាមផ្លូវអាកាសរបស់រុស្ស៊ី និងថែមទាំងចូលជ្រៅ អាចវាយប្រហារដល់មូល ដ្ឋានកងទ័ពអាកាស ទៀតនោះហើយ បានប្រញាប់ប់ឱ្យមេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន កោះហៅទីប្រឹក្សាសន្តិសុខយោធារបស់ខ្លួន ដើម្បីធ្វើការជជែករកវិធីទប់ទល់។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍