លោក បៃដិន បន្តអំពាវនាវឱ្យហាមឃាត់ការប្រើប្រាស់កាំភ្លើងនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានធ្វើដំណើរទៅចូលរួមដោយផ្ទាល់ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះបាត់បង់ជីវិត ក្នុងអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងមួយសប្តាហ៍ មុនខួបលើកទី១០នៃការបាញ់ប្រហារដ៏សាហាវនៅសាលា Sandy Hook នៅទីក្រុងNewtown រដ្ឋConnecticut ដែលបានបណ្តាលឲ្យកុមារ២០នាក់ និងមនុស្សពេញវ័យ៦នាក់បានស្លាប់។ ថ្លែងក្នុងពិធីនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបន្តអំពាវនាវឱ្យហាមឃាត់ការប្រើប្រាស់កាំភ្លើង។

សហរដ្ឋអាមេរិកបានទទួលនូវរងការបាញ់ប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២២នេះ។ តួយ៉ាងកាលពីខែមុន អ្នកគ្រប់គ្រងវេនយប់នៅហាងលក់ទំនិញ Walmart ក្នុងទីក្រុងChesapeake រដ្ឋVirginia បានបើកការបាញ់ប្រហារនៅខាងក្នុងផ្សារទំនើប ដោយបានសម្លាប់មនុស្ស៦នាក់ និង៤នាក់ទៀតរងរបួស មុនពេលធ្វើអត្តឃាតខ្លួនឯង។

ប៉ុន្មានថ្ងៃថ្មីៗនេះ ខ្មាន់កាំភ្លើងម្នាក់បានប្រើប្រាស់កាំភ្លើងវែងប្រភេទ AR-15 បាញ់សម្លាប់មនុស្ស៥នាក់ និង១៩នាក់ផ្សេងទៀតរបួស នៅក្នុងក្លឹបរាត្រីមួយកន្លែងក្នុងរដ្ឋColorado ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner