ភាពស្និទ្ធស្នាលរវាងចិន និងអារ៉ាប់ប៊ីសាអូឌីត ជាសារដាស់តឿនមហាអំណាចអាមេរិក 🇨🇳🇸🇦
អត្ថបទដោយ៖
AMS OneMinute
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អារ៉ាប់ប៊ីសាអូឌីត 🇸🇦 ប្រធានាធិបតីចិន លោក Xi Jinping ទទួលបានការស្វាគមន៍យ៉ាងឱឡារិកពីសំណាក់ព្រះរាជា Salman bin Abdulaziz និងព្រះអង្គម្ចាស់ Mohammed bin Salman ដែលផ្ទុយស្រលះពីពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden ធ្វើទស្សនកិច្ចនៅទីនោះ។
ក្រុមអ្នកវិភាគថា ទង្វើនេះជាសារដាស់តឿនមួយទៅកាន់មហាអំណាចអាមេរិក ចំពោះទំនាក់ទំនងជាមួយអារ៉ាប់ប៊ីសាអូឌីត។ អារ៉ាប់ប៊ីសាអូឌីត អាចនឹងផ្លាស់ប្តូរសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើអាមេរិកនៅតែបន្តប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ពួកគេ – CNA