តើដំណើរទស្សនកិច្ចរបស់មេដឹកនាំចិននៅប្រទេសអារ៉ាប់សាអ៊ូឌីបានលទ្ធផលអ្វីខ្លះ? (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រធានាធិបតីចិនលោក Xi Jinping បានបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រអារ៉ាប់សាអ៊ូឌី ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ នៃបណ្តាប្រទេសឈូងសមុទ្រ និងប្រទេសក្នុងពិភពទ្វីបអារ៉ាប់ ក្នុងក្តីសង្ឃឹមនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយតំបន់។ ការទទួលដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង នៅចុងឆ្នាំ២០២២ ត្រូវបានគេប្រៀបធៀបនឹងការទទួលដំណើររបស់លោកប្រធានាធិបតី អាមេរិកនាដើមឆ្នាំ២០២២ ដែលរួបភាពនៃការទទួល មានការខុសគ្នាជាខ្លាំង។ រូបភាពខុសគ្នានេះ ត្រូវគេចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកស៊ីជីនពីង មានភាពទាក់ទាញជាងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ដោយសារតែស្ថានភាពវិវត្តន៍របស់សកលលោក។ អប្សរាណិតរាយការណ៍