ក្រសួងបរិស្ថានយកឱកាសបុណ្យសមុទ្របញ្ជ្រាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិឲ្យយល់ដឹងអំពីបរិស្ថាន និងការការពារអភិរក្សធនធានធម្មជាតិនៅកម្ពុជា
ព្រះសីហនុ៖ ក្នុងឱកាសបុណ្យសមុទ្រលើកទី៩ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ ក្រសួងបរិស្ថានបានដាក់ស្តង់ពិព័រណ៌ និងមន្រ្តីចំនាញមួយចំនួន ដើម្បីធ្វើបញ្ជាបផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិទាំងក្នុងតំបន់និងសកលលោក អំពីវិស័យបរិស្ថាននៅកម្ពុជា។
លោក មាស រិទ្ធី អនុប្រធាននាយដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រនៃអគ្គនាយកដ្ឋានការពារតំបន់ធម្មជាតិក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ ក្រសួងបរិស្ថានបានដាក់ស្តង់ពិពិរណ៌ចំនួន១ស្តង់ និងមន្រ្តីជំនាញមួយចំនួន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិឲ្យបានយល់ដឹងអំពីការងារបរិស្ថាន ការងារអភិរក្សធនធនធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍ និងការរក្សាលំនឹងធនធានធម្មជាតិនៅក្នុងតំបន់ឆ្នេរ ពិសេស ចង់បង្ហាញសាធារណៈជន និងភ្ញៀវអន្តរជាតិទាំងក្នុងតំបន់និងសកលលោកឲ្យបានឃើញអំពីការខិតខំប្រឹងប្រែងររបស់ក្រសួងបរិស្ថានកម្ពុជា ទៅលើការអភិរក្សធនធានជីវចំរុះនៅទូទាំងប្រទេសរួមជាមួយធនធានជីវចំរុះនៅក្នុងសមុទ្រ។ជាមួយគ្នានេះដែរ ក្រសួងក៏ចង់បង្ហាញអំពីរបបគំហើញថ្មីៗពាក់ព័ន្ធបេតិកភ័ណ្ឌដែលជាសម្បត្តិធនធានធម្មជាតិដូចជាផូស៊ីលឆ្អឹងសត្វដាយណូស័រទើបតែរកឃើញនៅក្នុងខេត្តកោះកុង ដែលមានអាយុកាលរាប់លានឆ្នាំ។
លោក អនុប្រធានអភិក្សតំបន់ឆ្នេរ បានអះអាងទៀតថា ក្រៅពីការផ្សព្វផ្សាយសារៈសំខាន់មួយចំនួននេះ ក្រសួងបរិស្ថានក៏មានបំណងចង់ឲ្យប្រជាជនមានការចូលរួមក្នុងការអភិរក្ស ធនធានមឆ្ឆាជាតិ និងទីជំរកទាំង៣មានផ្កាថ្ម ស្តៅសមុទ្រ ព្រៃកោងកាង ដែលជាធនធានតំបន់ឆ្នេរនិងសមុទ្រកម្ពុជា ។
លោក អះអាងទៀតថា តាមរយៈពិពរណ៌នេះក្រសួងបរិស្ថានរំពឹងជឿជាក់ថា ប្រជាពលរដ្ឋដែលបានមកស្តាប់មន្រ្តីជំនាញណែនាំនិងបានយល់អំពីគុណតម្លៃពិសេស របស់ធនធានបរិស្ថាន ធនធានជីវចំរុះរបស់សមុទ្រ និងចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីទប់ស្តាត់គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា បុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅខេត្តព្រះសីហនុនេះ ការដាក់តាំងបង្ហាញរបស់ក្រសួងបរិស្ថានទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ មន្រ្តីរាជការ ពិសេស គឺភ្ញៀវអន្តរជាតិ៕ ដោយ:ជាវ ចន្ធូ