ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់ នៅខណ្ឌចំការមន

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញវ៉ៃ និងកាប់បុរសពីរ នាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈ នោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែង កេីតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះ បណ្ដាលឱ្យរងរបួសចំនួន៤នាក់ រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខ ហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

តាមសម្ដីជនរងគ្រោះបានប្រាប់ថា ដំបូងឡើយពួកគាត់ ពីរនាក់មានទំនាស់ពាក្យសម្ដីជាមួយនឹងក្មេងស្ទាវ មួយក្រុមជិះម៉ូតូចំនួន ៣គ្រឿងមានគ្នាជាច្រើនអ្នកបានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើត ហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ចុះ ពីម៉ូតូហើយក៏នាំគ្នាយកដុំថ្មគប់នឹងយកតាំងតោដេញកាប់ជនរងគ្រោះ ប្រដេញគ្នាប្រសេកប្រសាច ពេញមុខហាងបាយ ។

ជនរងគ្រោះបានបន្តថា ភ្លាមៗនោះក៏មាន បុរសម្នាក់កំពុងតែហូបបាយនៅទីនោះបាន ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ តែដោយសារតែក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូល ទៅរក បុរស ដែលមានកាំភ្លើងបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន ៤នាក់ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួន បាត់ ស្រមោល ។

ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថបានមកដល់កន្លែងកើតហេតុ ប្រមូលយកសំបកគ្រាប់និងស្រោមកាំភ្លើង ព្រមទាំងយក បក្ខពួកក្មេងស្ទាវម្នាក់យកទៅសួរនាំ ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជួនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner