សម្តេចតេជោ ហ៊ុន សែន៖ ក្រុមបាល់ទាត់បារាំង មានឱកាសច្រើនលើកពាន Wolrd Cup 2022

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រំពឹងថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង មានឱកាសច្រើនក្នុងការលើកពាន Wolrd Cup 2022 នៅប្រទេសកាតា ដែលគ្រោងនឹងបញ្ចប់នៅពេលខាងមុខដ៏ខ្លីនេះ ។

https://youtu.be/iW_ZKEkmYD4

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹង Comment របស់ក្រុមយុជនខ្មែរនូវខ្លឹមសារដែលសម្តេចបង្ហោះពីការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប នៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយសម្តេចបានមានប្រសាសន៍ថា៖ «បាល់មូលចៅ តែតាមការពិនិត្យបារាំងមានឱកាសច្រើនជាងគេ»។

សូមបញ្ជាក់ថា រហូតមកពេលនេះ ការប្រកួតបាល់ទាត់ពិភពលោក Wolrd Cup 2022 នៅប្រទេសកាតា ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយរកឃើញ៤ក្រុម កំពុងប្រជែងដណ្តើមជើងឯក រួមមាន៖ បារាំង, អាហ្សង់ទីន, ក្រូអាត និងម៉ារ៉ុក ។

ប្រទេសបារាំង បានឡើងមកវគ្គកណ្តាលផ្តាច់ព្រ័ត្រនេះ ក្រោយយកឈ្នះក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២ទល់នឹង១ ក្នុងការប្រកួតនាយប់រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner