ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)
អត្ថបទដោយ៖
ធី ដា
ភ្នំធំស្ថិត នៅខេត្តបន្ទាយមានជ័យ ក្បែរព្រំប្រទល់ខេត្តបាត់ដំបង ទីតាំងនេះ ក៏ជាទីតាំងផូស៊ីលសត្វសមុទ្រផងដែរ ដែលក្រុមការងារបានចុះពិនិត្យកាលពីឆ្នាំ ២០១៩ (រូបទី៥៩)។ ភ្នំនេះត្រូវបានប្រើប្រាស់ជាទីតាំងយកថ្ម សម្រាប់ការដ្ឋានកិនថ្ម។ នៅលើ កំពូលភ្នំនេះ មានបុរាណស្ថានមួយផងដែរ ហៅថាល្អាងកី។
ភ្នំធំជាប្រភេទភ្នំថ្មកំបោរ កកជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ) យើងបានរកឃើញពពួក Brachiopods (ប្រាក្យូផត) យើងមិនទាន់បានសិក្សាលម្អិតនៅឡើយ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕