ស្ថានីយផូស៊ីលភ្នំធំជាទីតាំងផូស៊ីលសត្វសមុទ្រ

ភ្នំពេញ៖ ស្ថានីយផូស៊ីលភ្នំធំ (Phnom Thom Fossil Site)ស្ថិត នៅខេត្តបន្ទាយមានជ័យ ក្បែរព្រំប្រទល់ខេត្តបាត់ដំបង ទីតាំងនេះ ក៏ជាទីតាំងផូស៊ីលសត្វសមុទ្រមួយកន្លែងនៅប្រទេសកម្ពុជា ។

បើតាមមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា៖ ទីតាំងតំបន់គេរកឃើញផូស៊ីលមួយកន្លែងនេះត្រូវបានក្រុមការងារអ្នកជំនាញក្រសួងបរិស្ថាននិងអ្នកជំនាញពាក់ព័ន្ធបានចុះពិនិត្យកាលពីឆ្នាំ ២០១៩ (រូបទី៥៩)។ ភ្នំនេះត្រូវបានប្រើប្រាស់ជាទីតាំងយកថ្ម សម្រាប់ការដ្ឋានកិនថ្ម។ នៅលើកំពូលភ្នំនេះ មានបុរាណស្ថានមួយផងដែរ ហៅថាល្អាងកី ។

ភ្នំធំជាប្រភេទភ្នំថ្មកំបោរ កកជាស្រទាប់ៗ មានអាយុកាលក្នុងស័ក Paleozoic (ភេលាអូហ្សូអ៊ីក) សម័យកាល Permian (ភ័រមៀន)(២៩៨,៩-២៥១,៩លានឆ្នាំ) យើងបានរកឃើញពពួក Brachiopods (ប្រាក្យូផត) យើងមិនទាន់បានសិក្សាលម្អិតនៅឡើយ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner