ជនសង្ស័យ ៤នាក់ពាក់ព័ន្ធករណី ឆក់ លួច គាស់ផ្ទះពលរដ្ឋ ត្រូវនគបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាល សង្កាត់សំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាមុខសញ្ញា ឆក់ លួច គាស់ផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ ខាងលើ សមត្ថកិច្ចបានឆែកបន្ទប់ ទាំង៣របស់ជនសង្ស័យរកឃើញសុទ្ធតែ សោ និងឧបករណ៍សម្រាប់ឆ្កឹះ កាច់សោ សម្ភារប្រើសម្រាប់ប្រព្រឹត្តបទល្មើស កាបូបដាច់ខ្សែជាច្រើនដែលជនសង្ស័យឆក់បាន ត្រូវបានដកហូតទុកជាវត្ថុតាង។

ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner