ក្រសួងអប់រំបង្ហាញពីស្ថានភាពទូទៅនៅតាមមណ្ឌលកំណែទាំង ១០ នៃការប្រឡងសញ្ញាបត្របាក់ឌុប
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២បានបង្ហាញពីសកម្មភាពនៃសមាជិកកំណែនៅ តាមមណ្ឌលកំណែទាំង ១០កំពុងបំពេញភារកិច្ច ដោយ គណៈកម្មការ ក្រុម មុខវិជ្ជា បន្ត ដំណើរការចុះអក្សរសម្ងាត់ គណៈកម្មការ ក្រុមការងារបែងចែកសន្លឹកកិច្ចការ បន្តអនុវត្ត បំពេញការងារ និង គណៈកម្មការ ក្រុមកំណែកំពុងតែបន្ត កែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៥ ធ្នូ ២០២២កន្លងមក។
ក្រសួងអប់រំបានឱ្យដឹងថា៖ នាពេលនេះក្រុមគណៈកម្មការគ្រប់ផ្នែកកំពុងយកចិត្ត ទុកដាក់ប្រកបដោយ ទំនួលខុសត្រូវព្រមទាំង មានការចូលរួម ពី អង្គភាពប្រឆាំង អំពើពុក រលួយ (ACU) ក្នុងការទប់ស្កាត់ភាព មិន ប្រក្រតី ផ្សេងៗផងដែរ ។ ក្រៅពីនេះនៅតាមមណ្ឌលនីមួយៗក៏មានការប្រជុំ ពង្រឹង គណៈកម្មការកំណែជាប្រចាំថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានចុះពិនិត្យជាប្រចាំផងដែរនៅតាមមណ្ឌលកំណែ ដើម្បីធានាបាន គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាពនិងលទ្ធផលទទួលយកបាន ៕






ដោយ ៖ ម៉ាដេប៉ូ