ប្រធានាធិបតីអ៊ីតាលីឆ្លងជំងឺកូវីដ-១៩

រ៉ូម៖ ប្រធានាធិបតីប្រទេសអ៊ីតាលី វ័យ ៨១ឆ្នាំ លោក Sergio Mattarella បានលុបចោលកាលវិភាគរបស់លោក សម្រាប់ប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីចុងសប្តាហ៍។

ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានពីការិយាល័យប្រធានាធិបតី កាលពីថ្ងៃសៅរ៍ ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា Mattarella គឺលើកលែងតែមានគ្រុនក្តៅបន្តិច មិនមានរោគសញ្ញា និងបន្តធ្វើការខណៈពេលដែលនៅដាច់ដោយឡែក នៅឯវិមាន Quirinale ទីក្រុងរ៉ូម។

បច្ចុប្បន្ននេះ បន្ទប់សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យអ៊ីតាលីកំពុងត្រូវបាន “ជំរុញដល់កម្រិតកំណត់” ដោយការកើនឡើងនៃ COVID-19 និងការឆ្លងជំងឺគ្រុនផ្តាសាយ ខណៈដែលអាកាសធាតុត្រជាក់បានបក់បោកពាសពេញប្រទេសអ៊ីតាលី នេះបើយោងតាមសមាគមអ៊ីតាលីសម្រាប់ឱសថគ្រាអាសន្ន (SIMEU)៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner