ករណីឆ្លងជំងឺ COVID-19 ថយចុះ៣សប្តាហ៍ជាប់ៗគ្នានៅប្រទេសប្រ៊ុយណេ

បង់ដា⁠សេរីបេកាវ៉ាន់៖ ប្រទេសប្រ៊ុយណេបានកត់ត្រា ជាមធ្យមប្រចាំថ្ងៃនៃករណី COVID-19 ថ្មីៗ ចំនួន ៤៣៤នាក់ក្នុងសប្តាហ៍មុន បើធៀបនឹង ៥០៣ ករណី ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន ដែលជាការថយចុះចំនួនបីសប្តាហ៍ ជាប់ៗគ្នា នេះបើយោងតាមស្ថិតិផ្លូវការចេញផ្សាយនៅ ថ្ងៃច័ន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលបានបង្ហាញ។

ក្រសួងសុខាភិបាលបាននិយាយថា បច្ចុប្បន្ននេះ មិនមានករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវបានគេដាក់នៅក្នុងបន្ទប់ថែទាំដែលធ្ងន់ធ្ងរ ឬត្រូវការជំនួយអុកស៊ីហ្សែនទេ។

គិតត្រឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ៧៨.៩ ភាគរយនៃប្រជាជនប្រ៊ុយណេបានទទួលវ៉ាក់សាំង COVID-19 ចំនួន៣ ដង ខណៈដែល ១១.៣ ភាគរយបានចាក់វ៉ាក់សាំង លើកទី ៤៕ ប្រភពពី ស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner