ប្រមុខរាជរដ្ឋាភិបាល៖ការចោទពលរដ្ឋខ្មែរនៅអឺរ៉ុបដែល មកស្វាគមន៍ ថា រងការគាបសង្កត់ឬទិញដូរ ជាភាសាមាក់ងាយសិទ្ធិពលរដ្ឋ និង ប្រមាថសតិសម្បជញ្ញៈ

អត្ថបទដោយ៖
CPA

ព្រុចសែល៖​ ក្នុងពិធីជួបជុំសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់ នៅទ្វីបអឺរ៉ុបប្រមាណពីរពាន់នាក់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់ថា ការលើកឡើងដែលចោទថាពលរដ្ឋខ្មែរ នៅក្រៅប្រទេសដែលមកទទូលស្វាគមន៍និងគាំទ្រសម្ដេចនៅទីក្រុងព្រុចសែល ត្រូវបានរងការគាបសង្កត់ ឬការទិញដូរ ឬជួល ឬការជា ទិញទឹកចិត្តនេះ ជាភាសាម៉ាកងាយ និងបំពានសិទ្ធិពលរដ្ឋ និងជា ការប្រមាថសតិសម្បជញ្ញៈពលរដ្ឋធ្ងន់ធ្ងរ ។សម្ដេចក៏បានអំពាវ ឱ្យ បញ្ឈប់ទង្វើបែបនេះតទៅទៀត។អ្នកវិភាគនយោបាយនៅកម្ពុជាបាន សាទរចំពោះការលើកឡើងនេះ។

នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២(ម៉ោងនៅកម្ពុជា)សម្ដេចតេជោ ហ៊ុន សែន បាន ឆ្លៀត បញ្ជូនសារទៅកាន់អ្នកលើកឡើងដូច្នេះថា ជាភាសា ដែល មិន អាច ទទួលយកបាន ហើយសម្ដេចអំពាវនាវឱ្យបញ្ឈប់ ទង្វើបែប នេះ ផង ដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «ប្រហែលជាភាសា(ទិញដូរ ឬជួល ឬទិញទឹកចិត្ត) នេះ យើងគួរតែបញ្ចប់វានៅក្នុងដំណាក់ កាល ណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់ សម្រាប់សតិសម្បញ្ញៈ ឬសម្រាប់ សិទ្ធិពលរដ្ឋ។ ការជួបជុំបែបនេះ អត់មានការរៀបចំទេ។ អ្នកចង់មក ក៏មក។ អ្នកមិនចង់មក ជាសិទ្ធិរបស់គេ»។

សម្ដេចតេជោបានបន្តថា ៖ «ខ្ញុំមិននឹកស្មានថា អ្នកដែលមករស់នៅ ក្នុងទឹកដីប្រជាធិតេយ្យ បែរជាប្រើភាសានេះទៅរួច ប៉ុន្តែប្រហែលជា ទម្លាប់របស់ពួកគេទេ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេ ហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហាញការសោកស្តាយ ទៅលើ ក្រុមអ្នករិះគន់និងអ្នកប្រឆាំងសម្ដេចដែលធ្លាប់រស់នៅប្រទេសកម្ពុជា ហើយផ្លាស់ទៅរស់នៅក្រៅប្រទេស ដែលតែងវាយប្រហារចំពោះ ជនណាដែលចូលរួមគណបក្សប្រជាជនកម្ពុជា គឺសុទ្ធសឹងតែជា អាយ៉ង ឬជាយួនទាំងអស់។

ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះបានបញ្ជូនសារផ្លែផ្កាដល់ក្រុមអ្នកនយោបាយប្រឆាំងដែលចង់កម្ចាត់ត្រកូលហ៊ុន របស់លោកថា បើទោះត្រូវចាយពេល ៥០០ជាតិទៀត ក៏មិនអាចធ្វើអ្វីលោក បានដែរ។

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ ដូច្នេះថា ៖ «ពួកអ្នកដទៃនោះ គេគិតពីអី គេចង់បានអ្វីពីយើងពិតប្រាកដ។ តើត្រូវកម្ចាត់ត្រកូល ហ៊ុន ឱ្យទាល់តែបានទើបអ្នកឯងសប្បាយចិត្តឬ? ចាំទៅ ! ៥០០ ជាតិទៀត អ្នកឯងមិនទាន់ធ្វើអីខ្ញុំបានទេ ប្រាប់ឱ្យហើយ»។
ជាមួយ គ្នានេះនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានស្នើឱ្យអ្នកប្រកូក ប្រកាសគម្រោងបាតុកម្មប្រឆាំងនឹងលោក ស្របពេលដំណើរ ទស្សនិច្ចលោកនៅទ្វីបអឺរ៉ុបនោះ ចេញមុខដឹកនាំបាតុកម្ម ដោយ ផ្ទាល់ ផង ដែលទំនងជាលោកសំដៅដល់ លោក សម រង្ស៊ី អតីត ប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាដែគូក្នុងលាន នយោ បាយ ជាមួយលោក ជាងបីទសវត្សរ៍មកនេះ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាយល់ថា ការលើកឡើងរបស់ក្រុមអ្នកនយោបាយប្រឆាំង តែងតែ មិនឱ្យតម្លៃដល់ការរួបរួមជាតិ សន្តិភាពជាតិ និងការអភិវឌ្ឍនៅ ប្រទេស កម្ពុជាឡើយ។ ផ្ទុយស្រឡះពីពលរដ្ឋខ្មែរដែលបានទទួល ស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែននៅតំបន់អឺរ៉ុប ដែលចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាអ្នកនាំឱ្យកម្ពុជា មាន សន្តិភាព មានការអភិវឌ្ឍនិងមានភាពជោគជ័យលើនយោ បាយការ បរទេស។

ឯកឧត្តម ផៃ ស៊ីផាន បានសង្កត់លើភាពអវិជ្ជមានរបស់ក្រុមអ្នក ប្រឆាំងដែលបានប្រើភាសាប្រមាថនាំដល់ការបាត់បង់សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន និងបំផ្លាញទៅដល់លទ្ធិប្រជាធិបតេយ្យថា អ្នកដែលមាន និន្នាការ ប្រឆាំងនេះបានបាត់បង់នូវសេចក្តីថ្លៃថ្នូរ ការលើកទឹកចិត្ត ការរួមសាមគ្គីគ្នា។

លោកថា ៖ «មិនតែប៉ុណ្ណោះ វាបង្កឱ្យបាត់បង់ជាមូលដ្ឋានគ្រឹះ ប្រជាធិបតេយ្យថែមទៀត ដែលវាយប្រហារទិតៀនដល់អ្នកដទៃ ។នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេគោរពណាស់សិទ្ធិនៃការបញ្ចេញមតិ របស់អ្នកដទៃ ។គេគោពណាស់សិទ្ធិនៃការគាំទ្ររបស់អ្នកដទៃ ជាការអនុវត្តនិន្នាការមានឯង អត់អញ ជាការសោកស្តាយ»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ សង្ឃឹមថា រាល់ភាគីពាក់ព័ន្ធ បញ្ហានយោបាយ គួរបង្កើនការសិក្សាស្វែងយល់ពីក្រឹត្យក្រម លទ្ធិ ប្រជាធិបតេយ្យឲ្យបានច្បាស់លាស់ ដើម្បីគោរពគ្នា និងផ្តល់កិត្តិយស ដល់គ្នាទៅវិញទៅមក សិក្សាពីអរិយ្យភាពគ្នាដើម្បីកសាងលទ្ធិ ប្រជា ធិបតេយ្យ និងជាពិសេសលោកអំពាវនាវឱ្យមានការ ប្រើប្រាស់ភាសា នយោបាយសមរម្យដើម្បីការរួបរួមជាតិ និងផ្សះផ្សារជាតិ ចៀសវាង ការវាយប្រហារ ការចោទប្រកាន់គ្នា។

ជាមួយគ្នានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យ សភា កម្ពុជា បានប្រាប់ដែរថា ការលើកឡើងថាមានការគាប សង្កត់ ពលរដ្ឋជាងពីរពាន់នាក់ឱ្យចូលរួមទទួលស្វាគមន៍សម្ដេចតេជោហ៊ុន សែន នៅព្រុចសែលនោះ លោកយល់ថា ជារឿងពិបាកទៅរួចព្រោះ តំបន់អឺរ៉ុបបានការអនុវត្តគន្លងសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ បានល្អ ដែលការចូលរួមនេះជាសិទ្ធិសេរីភាពនយោបាយ។

លោក យង់ ពៅ គូសបញ្ជាក់ពីឥរិយាបថនយោបាយចោទ ប្រកាន់ ច្រំដែល ក្នុងវប្បធម៌នយោបាយកម្ពុជា ថា ៖ «ករណីលើកឡើងពីការ គាបសង្កត់ពីសំណាក់អ្នកវិភាគឬអ្នកនយោបាយនៅក្រៅស្រុកមួយចំនួននេះ ជាឥរិយាបថនយោបាយដែលកើតមានជាយូរណាស់ មក ហើយ ដែលតែងដាក់បន្ទុកលើគណបក្សប្រជាជនកម្ពុជា ឱ្យតែ គណបក្សប្រជាជនកម្ពុជាធ្វើអ្វីតែងចាត់ទុកថាជារគាបសង្កត់»។

អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ យល់ថា ចៀសវាងការ ប្រើភាសាប្រមាថ វាយប្រហារគ្នា តែអ្នកនយោបាយគួរលើក យក គោលនយោបាយបង្ហាញកម្មវិធីនយោបាយដែលអាចជួយសង្គមជាតិទៅប្រកួតប្រជែងបង្ហាញសាធារណជនជាជាងការប្រើភាសាប្រមាថគ្នាក្នុងឆាកនយោបាយបែបនេះ ដែលវាបង្ហាញទៅកាន់អន្តរជាតិថា អ្នកនយោបាយនៅកម្ពុជាមិនទាន់មានឥរិយាបថមិនស៊ីវិល័យទៅវិញនោះទេ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្រុចសែល ដើម្បីចូលរួម និង ធ្វើជាសហប្រធាននាកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទខួបលើកទី៤៥ នៃទំនាក់ទំនងដៃ គូសន្ទនាអាស៊ាន-សហភាពអឹរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូនេះ។

កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ និងដាក់ទិសដៅផ្តោតលើការពង្រឹងសេដ្ឋកិច្ច ទំនាក់ទនងរវាង ប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាន ការ ផ្លាស់ប្តូរបៃតង ថាមពលនិងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកប ដោយចីរភាព។
ទន្ទឹមនឹងនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានដំណើរ ទស្សនកិច្ចការងារទៅកាន់ទីក្រុងប៉ារីសដើម្បីធ្វើជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំង ឯកឧត្តម អឹម៉ានូអែល ម៉ាក្រុង ជំនួបជាមួយ ទ្វេភាគីជាមួយថ្នាក់ដឹកនាំនៅទ្វីបអឹរ៉ុបមួយចំនួន សំណេះសំណាល ជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅអឺរ៉ុប ព្រមទាំងចូលរួមក្នុង សន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន៕
ដោយ៖​ សំបាន ច័ន្ទដារ៉ា

ads banner