ទាហានឥណ្ឌា និងចិនប៉ះទង្គិចគ្នានៅព្រំដែនភ្នំ អារុណាចាល ប្រាដេស
ឥណ្ឌា៖ កងទ័ពឥណ្ឌាបាននិយាយថា ការប៉ះទង្គិចគ្នាចុងក្រោយនេះ បាន កើតឡើងនៅក្នុងតំបន់ Tawang នៃរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh)។ កងកម្លាំងរបស់ខ្លួនឥណ្ឌា បានប៉ះទង្គិ ចជាមួយកងទ័ពចិននៅក្នុងតំបន់ជម្លោះមួយនៅតាមបណ្តោយព្រំដែន ដែលជាការផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។
បន្ថែមពីនេះប្រជាជាតិនានាបាននិងកំពុងធ្វើការដើម្បីបន្ថយភាពតានតឹងចាប់តាំងពីការប៉ះទង្គិចដ៏ធំមួយបានសម្លាប់ទាហានយ៉ាងហោចណាស់ ២៤ នាក់ក្នុងឆ្នាំ ២០២០ ប៉ុន្តែកាលពីថ្ងៃចន្ទ កងទ័ពឥណ្ឌា បាននិយាយថា មានការប៉ះទង្គិចគ្នានៅក្នុងផ្នែក Tawang នៃរដ្ឋ Arunachal Pradesh កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាចុង ភាគខាងកើតនៃប្រទេសឥណ្ឌា។
ភាគីទាំងសងខាងមានទាហានខ្លះរងរបួសស្រាល ហើយក្នុងនោះ ខាងភាគីចិននៅមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ។ ប៉ុន្តែបើ តាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ដែលទទួលបានប្រភព ពីកងទ័ពឥណ្ឌាថា ទាហានឥណ្ឌាយ៉ាងតិចប្រាំមួយនាក់បាន រង របួស។
កងទ័ពឥណ្ឌាបាននិយាយថា ៖ «ភាគីទាំងពីរបានផ្តាច់ខ្លួនចេញ ពីតំបន់ភ្លាមៗ»។ ប្រភពដដែលថា មេបញ្ជាការមកពីភាគីទាំងពីរ បានបើកកិច្ចប្រជុំភ្លាមៗដើម្បីស្តារសន្តិភាព និងសន្តិភាព។
ប្រទេសចិន និងឥណ្ឌាមានជម្លោះព្រំដែនដែលមានប្រវែង ៣៤៤០ គីឡូម៉ែត្រ (២១០០ ម៉ាយ) ដែលហៅថា Line of Actual Control ឬ LAC ដែលត្រូវបានកំណត់ព្រំដែនមិនទាន់បានល្អនោះឡើយ។
ភាពតានតឹងជួនកាលកើនឡើងជាជម្លោះ ទោះបីជាយ៉ាងណា ក៏ ដោយភាគីទាំងពីរបាននិងកំពុងព្យាយាមបន្ថយភាពតានតឹងចាប់តាំងពីការប្រយុទ្ធគ្នាដ៏សំខាន់មួយក្នុងខែមិថុនា ឆ្នាំ ២០២០ នៅជ្រលងភ្នំ Galwan ក្នុងតំបន់ Ladakh ការប្រយុទ្ធគ្នានោះ ជាការ វាយតប់ គ្នាដោយប្រើដំបង និងឈើព្រនង់ ដោយមិនមានការប្រើ កាំភ្លើង នោះទេ។
ជាការប្រឈមមុខគ្នាយ៉ាងធ្ងន់ធ្ងរលើកដំបូងរវាងភាគីទាំងពីរនៅក្នុងតំបន់នេះអស់រយៈពេល ៤៥ ឆ្នាំមកហើយ។
ការប្រឈមមុខដាក់គ្នាមួយទៀត កាលពីខែមករាឆ្នាំ ២០២១ បានធ្វើ ឱ្យទាហានទាំងសងខាងរងរបួស។
វាបានកើតឡើងនៅតាមព្រំដែនរវាងរដ្ឋ Sikkim របស់ចិន និងឥណ្ឌា ដែលស្ថិតនៅចន្លោះប្រទេសប៊ូតង់ និងនេប៉ាល់៕ ដោយ៖ ហោ សុវិទ្យា