ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលពេញមួយថ្ងៃដើម្បីធ្វើទំនាក់ទំនង ជាមួយថ្នាក់លើ និងសហការី។ កុំខ្លាចក្នុងការផ្តួចផ្តើមគំនិតក្នុងការពិភាក្សាអំពីបញ្ហា សំខាន់ៗ។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងត្រូវបានកោតសរសើរ។ ដោយឡែក លោកអ្នក ប្រហែលជាមិនសូវទទួលបានលាភសំណាងផ្នែកលុយកាក់ ឬសម្ភារៈនោះទេ ប៉ុន្តែលោកអ្នក នឹងមានសេចក្តីសុខចម្រើនផ្លូវចិត្តយ៉ាងខ្លាំង។ ក្នុងនោះ អ្នកអាចនឹងមានស្ថានភាពរញ៉េរញ៉ៃ ខ្លះ ដូច្នោះសូមកុំបោះបង់ថាមពល និងលុយកាក់ ឬការធ្វើកិច្ចព្រមព្រៀងនៅក្នុងពេលនេះ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយរស់នៅ ភ្ជាប់ខ្លួនជាមួយនឹងកំហុសដែលអ្នកធ្លាប់បានជួបប្រទះ។ ក្នុងនោះ ប្រសិនបើជានៅពេលព្រឹក អ្នកមិនទាន់ទទួលបានភាពរីកចម្រើន ឬមើលមិនទាន់ឃើញគោលដៅជាក់លាក់ក្តី សូមកុំ បោះបង់ចោលសកម្មភាព ពីព្រោះនៅចុងបញ្ចប់នៃពេលវេលាធ្វើការនៅថ្ងៃនេះ អ្នកនឹងអាច ទទួលបានភាពចម្រុងចម្រើន ចំណែកបញ្ហាវិញ ក៏នឹងត្រូវបានដោះស្រាយជ្រះស្រឡះទាំង អស់។ ក្រៅពីនេះ លោកអ្នកអាចជំនះរាល់ឧបសគ្គ ហើយទទួលបានភាពជោគជ័យក្នុងអា ជីព ដោយសារភាពតស៊ូនៅក្នុងថ្ងៃនេះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលសម្រាប់ការបំពេញាការងារ បើទោះបីជាកិច្ចការងារនោះតូចតាច ឬធំដុំយ៉ាណាក្តី។ លោកអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នកបាន ប៉ុន្តែសូមអោយមានការថៃទាំពាក្យ សំដី អាកប្បកិរិយា និងផ្លូវចិត្តអោយបានល្អប្រសើរផងដែរ។ ក្នុងនោះ ហោរាសាស្រ្តអាជីព ផ្តល់ដំបូន្មានឲ្យជៀសវាងការវាយតម្លៃដែលសំខាន់ៗនៃសកម្មភាពរបស់អ្នក។ លើសពីនេះ លោកអ្នកប្រហែលជាត្រូវការពេលវេលាខ្លះ ដូច្នេះក៏មិនគួរប្រញ៉ាប់ប្រញាល ឬមានភាព តានតឹងពេកដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះពិតជាពេលវេលាដែលមានភាព ចម្រុងចម្រើនយ៉ាងខ្លាំងសម្រាប់លោកអ្នកជាអាជីវករ។ អ្នកអាចនឹងធ្វើការបណ្តាក់ទុន បើក ហាងថ្មី ឬធ្វើកិច្ចការសហការជាមួយដៃគូជំនួញតូចធំដោយមិនជួបប្រទះនូវបញ្ហាធំដុំទាំង ឡាយនោះទេ។ ក្នុងនោះ អតិថិជនរបស់អ្នកក៏នឹងគាំទ្រពេញទំហឹងផងដែរ។ ចំនែកលោក អ្នកដែលបំពេញការងាររដ្ឋឯកជនអាចធ្វើការសម្រេចចិត្តប្រកបទៅដោយការយល់ដឹង និង ត្រឹមត្រូវបំផុត។ ក្រៅពីនេះ ប្រការដែលធ្វើអោយអ្នកកាន់តែទទួលបានភាពចម្រើនលូត លាស់គឺការប្រកាន់ខ្ជាប់នូវមាគ៌ាដែលបានជ្រើសរើស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានភាពល្អប្រសើរបំផុតសម្រាប់ ការប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដូច្នេះសូមព្យាយាមទាញយកអត្ថប្រយោជន៍អតិ បរមាពីស្ថានភាពវិជ្ជមាននៅក្នុងថ្ងៃនេះ។ ហោរាសាស្រ្តអាជីពណែនាំកុំអោយរស់នៅលើ ចំណុចអវិជ្ជមាន។ ប្រសិនបើអ្នកនឹងជួបប្រទះបញ្ហាដែលមិនពេញចិត្តក្នុងវិជ្ជាជីវៈសូមស្វែង រកវិធីដើម្បីធ្វើការវាយតម្លៃ និងកែលម្អស្ថានភាពទាំងនោះអោយបានលឿន។ ជាទូទៅ លោកអ្នកនឹងអាចដោះស្រាយបញ្ហាបានល្អប្រសើរណាស់ បើអ្នកនឹងយកចិត្តទុកដាក់ទៅ លើករណីទាំងនោះ។ ក្រៅពីនេះ សូមព្យាយាមពង្រីកភារកិច្ចការងារ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពព្យារកណ៍ថាលោកអ្នក នឹងទទួលបានភាពចម្រុងចម្រើនណាស់នៅក្នុងថ្ងៃនេះ។ រាល់ក្តីប្រាថ្នា និងមហិច្ចតាតូចធំនឹង អាចដំណើរការទៅបាន។ ក្នុងនោះ ប្រសិនបើអ្នកនឹងធ្វើការសហការជាមួយដៃគូជំនួញវិញ ក៏នឹងគ្មានហេតុការដែលត្រូវព្រួយបារម្ភនោះដែរ។ ប៉ុន្តែថ្ងៃនេះ ការគ្រប់គ្រងផ្លូវចិត្តមានសារ សំខាន់ណាស់។ អ្នកមិនអាចចេះតែជឿជាក់នោះទេ សូមប្រើហេតុផលជានិច្ចទើបជាផ្លូវល្អ សម្រាប់អ្នក។ ក្នុងនោះ គួរចេះបែងចែកពេលវេលាដើម្បីអនុវត្តការងារ ពីព្រោះនៅក្នុងស្ថាន ភាពខ្លះអ្នកប្រហែលជានឹងត្រូវទទួលបន្ទុកបន្ថែមផង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តណែនាំលោកអ្នកមិនអោយអស់សង្ឃឹមនៅ លើផ្លូវដែលអ្នកកំពុងដើរជាដាច់ខាត។ ស្ថានភាពដែលអ្នកកំពុងជួបប្រទះនឹងត្រូវបាន បញ្ចប់ ហើយផ្តួរជំនួសវិញសូមភាពរលូន ព្រមទាំងភាពជោគជ័យដែលគួរអោយកត់ សម្គាល់។ ក្នុងនោះ ប្រសិនបើអ្នកមានបំណងចង់ប្រាស់ប្តូរទីកន្លែងការងារគឺអាចធ្វើទៅបាន  ពីព្រោះស្ថានភាពថ្មីនឹងមានភាពហ្នឹងហ្ន៎ល្អប្រសើរ។ ទន្ទឹម បើអ្នកនឹងជួបផលលំបាក សូម កុំយកចិត្តទុកដាក់ពេក ពីព្រោះវាជាស្ថានភាពបណ្តោះអាសន្នប៉ុណ្ណោះ។ ដោយឡែក លោក អ្នកមានភាពអត់ធ្មត់ និងភាពថ្លៃថ្នូរដែលធ្វើអោយអ្នកអាចទទួលបានភាពជោគជ័យ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកអាចសម្រេចទៅបានគ្រប់ដំណាក់កាលទាំងអស់។ ថ្ងៃនេះមានបញ្ហាតិចតួចផ្នែកហិរញ្ញវត្ថុអាចកើតឡើង ប៉ុន្តែមិនបង្កផលលំបាកធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងនេះក្តី សូមព្យាយាមចូលកៀកនឹងបញ្ហា ហើយដោះស្រាយឲ្យឆាប់រួសរាន់។ ចំពោះរាល់ការងារដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នកទាំងអស់ មិនអាចពឹងពាក់គេឲ្យជួយនោះទេ អ្នកត្រូវចំណាយពេលវេលាបន្ថែមធ្វើដោយខ្លួនឯងទើបជាការល្អប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំ។ លោកអ្នកអាចដោះស្រាយរាល់បញ្ហាតូចធំដែលនៅសេសសល់ ឬបញ្ហាចំពោះមុនក្នុងកិច្ចការរបស់អ្នកដោយប្រសិទ្ធភាពបំផុត។ ដោយឡែក ក្នុងរង្វង់ការងារ ភាពអសកម្មគឺកើតឡើងរវាងទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងល្អ និងព្យាយាមយល់ចិត្តថ្លើមគ្នា ហើយដោះស្រាយរាល់មន្ទិលក្នុងចិត្តឲ្យបានជ្រះស្រឡេះ។ ក្រៅពីនេះលោកអ្នកមានអំណោយផលក្នុងការប្រមូលទិន្នន័យ និងការគ្រប់គ្រង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គច្រើន។ ក្នុងនោះប្រសិនបើអ្នកសម្រេចចិត្តចាកចេញពីបញ្ហាដែលអ្នកកំពុងជួបប្រទះ នោះប្រហែលធ្វើឲ្យអ្វីៗមានសភាពធូរស្រាលជាងមុន។ ថ្ងៃនេះការប្រឈមមុខ មិនមែនជាជម្រើសល្អបំផុតនោះទេ ប៉ុន្តែការដើរចេញ យ៉ាងស្ងប់ស្ងៀមធ្វើឲ្យអ្នកអាចយកឈ្នះនឹងស្ថានភាពនេះទៅវិញ។ ទន្ទឹមនឹងនេះដែរ សូមព្យាយាមគ្រប់គ្រងស្ថានការណ៍ ចំណាយពេលវេលាបន្ថែមដើម្បីស្វែងរកគន្លឹះដោះស្រាយ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏នឹងកើតច្រើនសន្ធឹកសន្ធាប់ក្នុងពេលនេះ។ អំណោយផលកាន់តែប្រសើរក្នុងថ្ងៃនេះគឺលោកអ្នកនឹងអាចស៊ូទ្រាំ និងដោះស្រាយបញ្ហាបានដោយងាយស្រួល និងជោគជ័យ។ ដោយឡែកលោកអ្នកអាចបង្កើនកំរិតហិរញ្ញវត្ថុក្នុងកំរិតអតិបរមា ក្នុងនោះការប្រើប្រាស់លុយកាក់ដើម្បីបង្កើតទម្រង់អាជីពថ្មី ឬការបណ្តាក់ទុន គឺឃើញថាទទួលបានផលទ្វេរគុណ។ ក្នុងនោះ ប្រការងាយស្រួលបំផុត ដែលអ្នកគួរប្រតិបត្តិក្នុងពេលនេះ គឺការបង្ហាញភាពរួសរាយរាក់ទាក់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកនឹងអាចសម្រេចការងារល្អ ហើយទំនាក់ទំនងក្នុងក្រុមការងារក៏បានប្រសើរផងដែរ។ លោកអ្នកនឹងអាចអនុវត្តផែនការទាំងអស់ ដោយមិនមានភាពរំខានណាមួយនោះទេ។ ថ្ងៃនេះលោកអ្នកអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ ហើយក៏អាចមានលទ្ធភាពរកឳកាសដើម្បីកែប្រែកំហុស និងធ្វើឲ្យអ្វីៗដំណើរការបានដោយងាយស្រួល។ ប៉ុន្តែទោះយ៉ាងនេះក្តី អ្នកមិនគួរបោះជំហានមុនអ្វីៗនៅខាងមុខអាចធានាស្ថេរភាពបាននោះទេ។

ចំណាំៈឆ្នាំ៦ ខាល ថោះ រោង ម្សាញ់ វក ច រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចដោះស្រាយ បញ្ហាបាន ចំនែកលុយកាក់ និងសម្ភារៈក៏នឹងកើនឡើងយ៉ាងបរិបូណ៍។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner