ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការទៅល្អប្រសើរណាស់ និងសូមកុំភ័យខ្លាចក្នុងការចាប់យកឳកាសថ្មី ប៉ុន្តែសូមពិភាក្សានឹងមនុស្សដែលអ្នកទុកចិត្តប្រសិនបើអ្នកមានបញ្ហា។ ជៀសវាងសម្រេចចិត្តទាំងមិនច្បាស់លាស់ ពីព្រោះកំហុសនៅក្នុងពេលនេះហាក់អោយអ្នកពិបាកដោះស្រាយខ្លាំង។ បើអាចគួរកុំចូល រួមក្នុងក្រុមច្រើនពេក អ្នកគួរចំណាយពេលវេលាបំពេញការងារច្រើនជាងការនិយាយ។ លើសពីនេះ ប្រសិនជាអាចសូមផ្អាកកិច្ចការសហការដោយរងចាំរហូតទៅដល់ថ្ងៃខាងមុខ។ ដោយឡែក អ្នកអាចទទួលបានដំណឹងល្អក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មមានដំណើរការល្អជាប្រក្រតី ប៉ុន្តែសូមរក្សាឲ្យបាននូវអាកប្បកិរិយាល្អចំពោះអ្នកនៅជុំវិញខ្លួន។ សញ្ញាណនៃជម្លោះមានពីមនុស្សជិតស្និត ដូច្នេះសូមរក្សាភាពអត់ធ្មត់ និងរស់នៅដោយស្ងប់ស្ងៀម។ ទំនាក់ទំនងក្នុងក្រៅ ក៏ហាក់មានភាពអវិជ្ជមានច្រើន។ លើសពីនេះមិនត្រូវមានភាព ឆេវឆាវនោះនឹងអាចមានរឿងធំមិនខាន។ ប្រការសំខាន់បំផុតនៅក្នុងថ្ងៃនេះគឺមិនគួរធ្វើការវាយតម្លៃ ឬបញ្ចញមតិរិះគន់លើការងារ ឬស្នាដៃរបស់អ្នកដទៃឡើយ។ លើសពីនេះ បើអាចក៏មិនគួរ ចូលរួមក្នុងការប្រជុំសំខាន់ទេ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី។ សូមកុំទាន់ព្យាយាមកែប្រែគម្រោងការងារដែលបានត្រៀម និងកំពុងដំណើរការ គួរចំណាយពេលបន្ថែមទៀតសិន។ លោកអ្នកអាចមានអ្នកឈ្នានីស ប៉ុន្តែភាពស្ងៀមស្ងាត់ ជាជម្រើសតែមួយក្នុងការកែប្រែស្ថានការណ៍។ ទន្ទឹមនឹងនេះ ថ្ងៃនេះលោកអ្នកអាចធ្វើ ការចរចា ដោះស្រាយបញ្ហា និងការវាយតម្លៃលើជំហានការងាររបស់អ្នកបាន។ មនុស្សដែល នៅក្បែរក៏សុទ្ធតែមានភក្តីភាពចំពោះអ្នក ដូច្នេះសូមបំពេញបំណងរបស់អ្នកនៅក្នុងពេល​នេះ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញនឹងទទួលបានលទ្ធផលល្អ។ ក្នុងថ្ងៃនេះអ្នកមិនចាំបាច់រំពឹងរងចាំឳកាសនោះទេ ព្រោះវានឹងចូលមករកអ្នកតែម្តង។ សូមដាក់ចេញនៅគម្រោងការងារថ្មី ដែលអ្នកបានគិតគូរ ពីព្រោះលោកអ្នកនឹងអាចទាញផលមកវិញបានប្រសើរណាស់។ ក្រៅពីនេះ សូមមានចិត្តអត់ធ្មត់ ហើយក៏គួរអធ្យា ស្រ័យអោយបានច្រើនបំផុត។ ក្នុងនោះ ប្រសិនបើអ្នកនឹងដោះស្រាយបញ្ហាជម្លោះ គឺល្អ ប្រសើបំផុតសម្រាប់ថ្ងៃនេះ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ក្រៅពីនោះលោកអ្នកមានមនុស្សជាច្រើនចាំថែរក្សា និងយឹតយោង។ សូមកុំបោះបង់ឳកាសក្នុងការចាប់យកការងារថ្មីៗ។ កុំពិភាក្សាកិច្ចការងារធំជាមួយមនុស្សឆ្នាំវក ហើយសូមធ្វើទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនស្គាល់ជាក់។ ការធ្វើដំណើរផ្លូវឆ្ងាយសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ក្រៅពីនេះ លោកអ្នកអាចការពារទស្សនៈ របស់ខ្លួនបានល្អប្រសើរ ដោយមិនបង្កអោយមានជម្លោះ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចជួបបញ្ហាយល់ច្រឡំក្នុងរង្វង់ការងារ ឬមុខរបរ  ប៉ុន្តែការយល់ច្រលំនេះនឹងមិនបណ្តាយឲ្យទៅជារឿងធំនោះទេ។ ហោរាតម្រូវឲ្យអ្នកពិនិត្យមើល និងរៀបចំគម្រោងការងារជាថ្មី។ រក្សាគំលាតពីមនុស្សមកពីឆ្ងាយ ហើយការជឿទុកចិត្តដោយងាយៗ គឺមិនត្រូវធ្វើសោះឡើយ។ រក្សាភាពស្ងប់ស្ងៀមសិន ពីព្រោះកិច្ចការផ្សេងៗហាក់មិនទាន់អាចហុចផលតាមបំណងឡើយ។ ប៉ុន្តែបើទោះបីជាអ្នក នឹងជួបស្ថានភាពអវិជ្ជមានខ្លះក្តី អាជីពធម្មតានៅតែហុចចផលល្អប្រសើរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លាភសំណាងក្នុងការងារ និងអាជីវកម្មនឹងធ្លាក់ក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែកមនុស្សដែលតែងនិន្ទាឈ្នានីស នឹងបោះបង់គំនិតអគតិទាំងនោះ។ សូមប្រាស្រ័យទាក់ទងមនុស្សដែលមានកំណើតឆ្នាំកុរ ហើយជៀសវាងមនុស្សឆ្នាំចខាល។ ការលក់ចេញទិញចូលអចលនទ្រព្យ គឺអាចធ្វើទៅបានដោយគ្មានផលអវិជ្ជមានឡើយ។ ការងារធំដុំនានា អាចនឹងសម្រេចទៅបានទាំងអស់ ប៉ុន្តែសូមមានឥរិយាបល្អជាមួយមនុស្សជុំវិញខ្លួន។ ក្រៅពីនេះ សូមលោកអ្នកចាកចេញពីបញ្ហារបស់អ្នកដទៃជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ឳកាសមុខរបរ និងការងារថ្មីរបស់លោកអ្នកមានភាពចម្រើនលូតលាស់ល្អណាស់ សូមបន្តព្យាយាមបន្ថែម និងកុំចោលគម្រោងការងារ។ លោកអ្នកមានមនុស្សដែលនៅក្បែរនិន្នា ហើយកំពុងចាំមើលបំណាំផងដែរ ដូច្នេះចូរប្រយ័ត្នខ្លួន និងរក្សាភាពស្ងប់ស្ងាត់។ ចំពោះការបណ្តាក់ទុន បង្កើតមុខរបរថ្មី ឬការចាកចេះក្នុង ដំណើរអាជីវកម្មជិតឆ្ងាយនឹងមានលាភសំណាងល្អប្រសើរ។ លើសពីនេះ សំដីរបស់អ្នកនឹង មានការគោរពកោតសរសើរណាស់ ដូច្នេះសូមយកឳកាសនេះដើម្បីដោះស្រាយ ឬពិភាក្សា អនាគតអាជីព។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចមានសំពាធក្នុងមុខរបរ ឬសម្រាប់អ្នកប្រកបការងារក៏ទទួលសំពាធពីមិត្តរួមការងារ និងថ្នាក់ដឹកនាំ។ ប៉ុន្តែសូមកុំបាត់បង់ទំនុកចិត្ត ពីព្រោះបញ្ហានេះអាចដោះស្រាយបាន។ ពាក្យសំដី និងអាកប្បកិរិយាមានឥទ្ធិពលយ៉ាងខ្លាំងលើលាភសំណាងរបស់អ្នកក្នុងថ្ងៃនេះ។ ប្រសិនបើអ្នកមានបំណងចង់ផ្លាស់ប្តូរទីកន្លែងការ ងារគឺអាចធ្វើទៅបាន ប៉ុន្តែសូមជៀសវាងជាដាច់ខាតការប្រថុយប្រថាន។ ចំណែកមនុស្ស ដែលនៅជុំវិញខ្លួនអាចជួយថែរក្សាអ្នកបាន ប៉ុន្តែអ្នកក៏មិនគួរចែករំលែកការទទួលខុសត្រូវ របស់អ្នកនៅក្នុងពេលនេះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត ចំណែកបញ្ហាដែលធ្លាប់មានក៏អាចដោះស្រាយបានទាំងអស់នៅថ្ងៃនេះ។ ប្រសិនបើលោកអ្នកបោះបង់អារម្មណ៍ឆេវឆាវ គឺនឹងទទួលបានលាភសំណាងច្រើន។ ចំពោះការទិញចូលអចលនទ្រព្យនឹងទទួលបានផលចំនេញច្រើន។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលយ៉ាងប្រសើរចំពោះការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ។ លើសពីនេះ ប្រសិន ជាអ្នកនឹងចេញទៅប្រឈមនៅក្នុងមជ្ឈដ្ឋានខាងក្រៅ គឺប្រសើរសម្រាប់ការទទួលបាន ឳកាសថ្មីៗ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីរបស់អ្នកហាក់មានភាពរឹងស្ទះបន្តិច ចូរប្រើប្រាស់ពេលវេលាគិតគូររកមធ្យោបាយកែប្រែស្ថានការណ៍។ គួរប្រមូលការងារដែលនៅសេសសល់ធ្វើឲ្យអស់ កុំទុកនាំជាកង្វល់។ មនុស្សដែលមានកំណើតឆ្នាំម្សាញ់មិនត្រូវគ្នានឹងអ្នកទេថ្ងៃនេះ ដូច្នេះសូមកុំជឿជាក់គេខ្លាំងពេក។ ក្នុងពេលនេះក៏គួរព្យាយាមស្វែងយល់ ពីស្ថានភាពអោយបានច្រើន ធ្វើយ៉ាងណាប្រមូលពត៌មាន ដើម្បីយកមកវិភាគវាយតម្លៃ។ ទន្ទឹមនឹងនេះ អ្នកអាចពឹងពាក់អាស្រ័យគេបាន ប៉ុន្តែក៏គួរពិនិត្យអោយបានម៉ត់ចត់មុនជឿ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងារដែលអ្នករំពឹងទុកមិនទាន់អាចទទួលបានផលល្អទេក្នុងពេលនេះ។ សូមប្រយ័ត្នគ្រោះកាច ដោយសារមាត់។ សូមជៀសវាងជម្លោះនានាឲ្យបានជាដាច់ខាត។ ការជឿទុកចិត្តមនុស្សដែលមិនសូវស្គាល់ច្បាស់ គឺមិនគួរធ្វើឡើយ។ សូមប្រយ័ត្នថែទាំសុខភាពឡើយវិញ ត្រូវសម្រាកខួរក្បាលឲ្យបានច្រើន។ ក្នុងពេលនេះ​ លោកអ្នកអាច មានឥទ្ធិពលពីខាងក្រៅខ្លះមករំខានយាយី ដូច្នេះគួរចេះរក្សាចិត្ត និងមានភាពរស់រវើក ក្នុងការដោះស្រាយ។ ក្រៅពីនេះ ប្រយ័ត្នក្រែងមានគ្រោះក្នុងទំនាក់ទំនង។

ចំណាំៈឆ្នាំ៤ ថោះ មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលល្អសម្រាប់ចុះកិច្ចសន្យា បង្កើតហាងថ្មី ឡើងគេហដ្ឋាន និងកិច្ចសហការក្នុងអាជីព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner