ស្នងការនគរបាលខេត្តកណ្តាល បញ្ជារបង្ក្រាប ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នាលេងបៀរខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិលេខ៦ ចំនួន ១១នាក់

កណ្តាល៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូលធ្វើការបង្គ្រាប ក្រុមក្មេងទំនើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង០១និង៣០នាទី ក្រុមក្មេងទំនើងខាងលើបានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ក្នុងនោះខ្លះលេងបៀរខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិ ហើយក៍មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនោះកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបញ្ជូនទៅតុលាការនៅថ្ងៃស្អែកនេះ ៕ ឆ ដា

ads banner