សម្តេចតេជោចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ក្នុងក្រុងប្រុចសែល (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបលើកទី៤៥ ដែលសម្តេច និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានធ្វើជាសហប្រធាន។
ខួបអនុស្សាវរីយ៍លើកទី៤៥ នៃកិច្ចប្រជុំកំពូលអាស៊ានអឺរ៉ុបនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងប្រុចសែល នៃប្រទេសបែលហ្ស៊ីក ដែលមានការចូលរួមពីបណ្តាមេដឹកនាំអាស៊ាន និងមេដឹកនាំក្នុងសហភាពអឺរ៉ុប។

អឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មធំទី៣ជាមួយនឹងអាស៊ានបន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រទេសចិន។ ទំហំពាណិជ្ជកម្មរវាងអឺរ៉ុបនិងអាស៊ាន មាន២២៩ពាន់លាននិង៩សែនដុល្លារអាមេរិក។ អាស៊ាននិងអឺរ៉ុប បានក្លាយជាដៃគូសន្ទនានឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៧។ សហភាពអឺរ៉ុបដែលរួមមាន២៧ប្រទេសជាមួយនឹងប្រជាជន៤៤៧លាននាក់ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងនយោបាយដ៏ទូលំទូលាយមួយរបស់ពិភពលោក។

ចំណែកអាស៊ានដែលមានប្រទេសចំនួន១០ ជាមួយនឹងពលរដ្ឋជាង៦៨៤លាននាក់ ក៏ជាមជ្ឈមណ្ឌលនៃភាពរីកចំរើនដំណើរការសេដ្ឋកិច្ច និងក៏ជាតំបន់ដែលរួមចំណែកដល់កត្តាស្ថិរភាព និងនយោបាយ ក្នុងតំបន់ក៏ដូចជាពិភពលោកផងដែរ។

ads banner