២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ជាង ៦ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១ពាន់៨០៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។

តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ មានចំនួន ៦ពាន់ ២១៤ករណី ដែលឆ្លងលើប្រទេសចំនួន ៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, ឡាវ និងប្រទេសកម្ពុជា ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសដែលមានតួលេខឆ្លង ច្រើនជាងគេដដែល ដែលមានចំនួន ២ពាន់១១៧ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេស មីយ៉ាន់ម៉ា ដែលមានចំនួន ១៣ករណី ។ ប្រទេសប្រុយណេ និងប្រទេសថៃ ជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦២នាក់ ក្នុងនោះប្រទេសឥណ្ឌូនេស៊ី មានមនុស្សស្លាប់ចំនួន ៣២នាក់ ដែលជាតួលេខ ស្លាប់ច្រើនជាងគេផងដែរ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៤៣ម៉ឺន ៦ពាន់ ៤៨៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៣ពាន់ ៧៨៨នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុប មានចំនួនជាង ៦៥៤លានករណី, និងការស្លាប់មានជាង ៦លាន ៦៦ម៉ឺន នាក់។

ads banner