ក្រសួងប្រៃសណីយ៍ ៖ បេក្ខជនប្រឡងបាក់ឌុបមួយចំនួនគួរជ្រើសរើសរៀនជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ បន្ទាប់ពីសិស្សានុសិស្សដែលបានបញ្ចប់ការប្រឡងបាក់ឌុបថ្មីៗកន្លងមក ហើយកំពុងតែពិចារណាជ្រើសរើសជំនាញសិក្សាបន្តនៅសាកលវិទ្យាល័យរបស់ខ្លួននៅថ្ងៃខាងមុខនេះ ។
ក្រសួងប្រៃសណីយ៍បានឱ្យដឹងថា៖ការជ្រើសរើសជំនាញនៅថ្នាក់ឧត្តមសិក្សា គួរតែមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយដែលមានឥទ្ធិពលលើអនាគតការងាររបស់ខ្លួន។
ក្រសួងប្រៃសណីយ៍បានលើកឡើងថា៖ ហេតុអ្វីគួរជ្រើសរើសជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល?
តាមការសិក្សាស្រាវជ្រាវមានហេតុផលជាច្រើន ក្នុងនោះហេតុផលសំខាន់ៗចំនួន ៥ ដែលបានជំរុញឱ្យនិសិ្សតជ្រើសរើសសិក្សាជំនាញពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចខាងក្រោម៖
១.ទទួលបានប្រាក់បៀវត្សខ្ពស់ និងទីផ្សារការងារមានតម្រូវការច្រើនបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ហើយគ្រប់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់ពិតជាត្រូវការអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែមានប្រសិទ្ធភាព។
២.បើកអាជីវកម្មដោយខ្លួនឯងនៅក្នុងប្រទេសយើងសព្វថ្ងៃ អ្នកប្រកបអាជីវកម្មលើវិស័យបច្ចេកវិទ្យាឌីជីថលនៅមានចំនួនតិច ដូចនេះ អ្នកមានជំនាញផ្នែកនេះ អាចខិតខំប្រឹងប្រែងដើម្បីប្រែក្លាយពីអ្នកជំនាញទៅជាម្ចាស់អាជីវកម្ម ឬអ្នកបង្កើតធុរកិច្ចថ្មីឌីជីថល (Startup) តាមរយៈការផ្តល់សេវាកម្មថ្មី ប្លែក ហើយថែមទាំងងាយស្រួលចូលទីផ្សារផងដែរ។
៣.មានការផ្តល់អាហារូបករណ៍ជាច្រើនដើម្បីរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅកម្ពុជា មានអាហារូបករណ៍ជាច្រើនផ្តល់ជូនដល់សិស្សានុសិស្ស ដើម្បីបន្តចូលរៀនមហាវិទ្យាល័យលើជំនាញបច្ចេកវិទ្យាឌីជីថល។
៤.មុខវិជ្ជាមានប្រយោជន៍ និងគួរចាប់អារម្មណ៍ជាច្រើន ការជ្រើសរើសជំនាញបច្ចេកវិទ្យាឌីជីថល គឺមានការបារម្ភថាមានមុខវិជ្ជាពិបាកក្នុងការសិក្សា។ ផ្ទុយទៅវិញមាននិស្សិតជាច្រើនក្រោយបានចូលរៀនជំនាញនេះ ពួកគេបានសម្តែងនូវការសប្បាយរីករាយ និងចាប់អារម្មណ៍ខ្លាំងលើមុខវិជ្ជានេះ ។
៥.ចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាឱ្យមានវឌ្ឍនភាពឈានឡើងបច្ចេកវិទ្យាឌីជីថលបានដើតួរយ៉ាងសកម្មក្នុងការប្រែក្លាយនិងជំរុញសកម្មភាពពាណិជ្ជកម្ម ប្រតិបត្តិការធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានសេវាហិរញ្ញវត្ថុ និងសេវាកម្សាន្តជាច្រើនផ្សេងទៀត ៕ ដោយ ៖ ម៉ាដេប៉ូ