ម្អមស្រែ ( Swam leaf )
អត្ថបទដោយ៖
ធី ដា
ម្អមស្រៃ មានកម្ពស់១០-៣០ស.ម។ ស្លឹកឈមពីរៗ គ្មានទងរាងពងក្រពើ ១-៣x ០,៥-១ស.ម គែមស្លឹកមានធ្មេញរណាតិចៗ។ ផ្កា ២-១០ផ្តុំជាចង្កោមនៅចុងមែក ឬនៅគល់ស្លឹក មានទងស្តើងប្រវែង៣-៥ម.ម។
ត្របកផ្កាមានប្រវែង ៣ម.ម ជាប់គ្នានៅផ្នែកក្រោម មានរោមខ្លីៗ។ ស្រទាប់ផ្កាប្រវែង ១០-១៥ម.ម ចែកជា ២ផ្ទាំងពណ៌ក្រហមស្វាយមានរោម។
កេសរឈ្មោល ៤ផ្តុំគ្នា ២លើ ២ក្រោម ផ្លែរាងមូលទ្រវែង។ គ្រាប់ច្រើនរាងជ្រុង ពណ៌ត្នោត។ មែកស្លឹកមានក្លិនហាងឆួលលាយក្រអូបតិចៗ។ បន្តពូជដោយគ្រាប់ ដុះនៅលើដីសើមដែលមានទឹករាក់។
ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
គ្រឿងទេស បង្កើនក្លិនឈ្ងុយក្នុងម្ហូប សម្លម្ជូរ និងស៊ុប។
ឱសថ ព្យាលបាលក្អកមាន់ គ្រុន កើតបូសជាដើម។

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕