វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យនិងផ្សាររាត្រី ក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមសាងសង់

អត្ថបទដោយ៖
CPA

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបញ្ចុះ បឋមសិលា ដើម្បីសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមាន ឯករាជ្យ និងផ្សាររាត្រី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលការ សាង់សងគម្រោងទាំងបីនេះ គ្រោងនឹងចំណាយរយៈ ពេលប្រាំមួយ ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការនេះ។

នេះជាការលើកឡើងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង នាថ្ងៃទី១៥ ខែធ្នូ ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់វិមានឯករាជ្យ, សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោងទាំងបីនេះ គ្រោងសាង សង់ រយៈពេលប្រាំមួយខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ ជាផ្លូវការ គឺពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ»។

ឯកឧត្តម សុខ លូ បានលើកឡើងទៀតថា គម្រោងសាងសង់ វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿន ទម្រ បាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមាន ឯករាជ្យ។

សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យវិញ ធ្វើ ឡើង នៅលើផ្ទៃដីប្រមាណ ១៣ ៦០០ម៉ែត្រ ចែកជាប្រាំតំបន់ ផ្សេងៗពីគ្នា មានដូចជា តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, តំបន់ រំលឹកប្រវត្តិសាស្ត្រ, តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងតំបន់រង់ចាំ។

ឯកឧត្តម សុខ លូ បានបន្តថា ៖ «ដោយឡែក គម្រោងផ្សាររាត្រី ក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីទីតាំងវិមាន ឯករាជ្យ ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួនបី ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រម ទាំង មានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ»។

នាឱកាសនោះដែរសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនាឱកាសនោះដែរថា សមិទ្ធផលថ្មីនេះនឹងរួមចំណែកទាក់ទាញទេសចរក្នុងស្រុក និង បរទេស ពិសេសប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត នឹងមាន កន្លែងកម្សាន្តក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយ រដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកំសាន្តប្រចាំថ្ងៃក្នុង ក្រុងបាត់ដំបង។

សម្ដេចក្រឡាហោមបានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពារធនធានធម្មជាតិ និងបរិស្ថាន ដែលលោកបានជំរុញឱ្យ បង្កើន ការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់ បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែល បំផ្លិចបំផ្លាញធនធានមច្ឆាជាតិ នៅតំបន់ជាប់បឹងទន្លេសាប។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ៖ «អាជ្ញាធរត្រូវ យកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់ បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ ដែល ខេត្តបាត់ដំបងនេះក៏ជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ»៕ ដោយ៖ នាង សុគន្ធា

ads banner