គ្រូបង្វឹកថ្នាក់ជាតិ និងមន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី បានបញ្ចប់វគ្គបណ្តុះបណ្តាលសាមគ្គីអូឡាំពិក
សិក្ខាសាលាសាមគ្គីអូឡាំពិក ស្តីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី បានដំណើរការរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាគូសបញ្ជាក់ថា គ្រូឧទ្ទេសវគ្គដោយ លោក AVEENASH PANDOO សមាជិកគណៈកម្មការគ្រូបង្វឹក និងស្រាវជ្រាវ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ បានធ្វើបទបង្ហាញផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពបច្ចេកទេស ដូចជាគ្រូបង្វឹកកីឡាលើកទម្ងន់ត្រូវមានចំណេះដឹងលើកការគ្រប់គ្រងក្លឹប យល់ដឹងពីសមត្ថភាពកីឡាករ កីឡាការិនី ត្រួតពិនិត្យតាមដានលើកការហ្វឹកហាត់របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាពមានការកែតម្រូវ បច្ចេកទេសភ្លាមៗ និងលើកទឹកចិត្តដល់ពួកគាត់ឱ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅនៃផែនការ ការប្រកួតជាបន្តបន្ទាប់។ គ្រូបង្វឹកត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ ប្រចាំខែ ផែនការគោលដៅរយៈពេលវែង មធ្យម និងរយៈខ្លី។ ត្រូវមានសមត្ថភាពក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និងការបង្ការរបួសជាដើម។ល។ គ្រូបង្វឹកត្រូវយល់ពីកម្រិតនៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក ត្រូវរក្សាបាននូវសុវត្តិភាព សុខភាព ការបង្ការទប់ស្កាត់មិនឱ្យកីឡាករ កីឡាការិនីជាប់ពាក់ព៍ន្ធនិងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA។សិក្ខាសាលានេះ មានវត្តមានសិក្ខាកាមទាំងអស់ចំនួន ២៧នាក់ ស្រ្តី៦នាក់ ជាគ្រូបង្វឹកថ្នាក់ជំនាន់ទី១ ឆ្នាំ២០២២ ជាការអភិវឌ្ឍធនធានមនុស្សដំបូកគេ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។ សមាជិកគណៈកម្មការគ្រូបង្វឹក និងស្រាវជ្រាវ នៃសហព័ន្ធកីឡាលើកទម្ងន់អន្ដរជាតិ ។ មានគ្រូបង្វឹក គឺយើងមានតំណភ្ជាប់ដ៏សំខាន់ជាមួយនឹងសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍។ ទាំងនេះទើបមានការទទួលស្គាល់ ពីអាជ្ញាធរកីឡាជាតិនៅគ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ មហាជនមានការគាំទ្រដល់វិស័យកីឡាលើកទម្ងន់។
ដើម្បីធានាបាននូវការគោរពទៅតាមគោលការណ៏ តួនាទី ភារកិច្ច និងទំនួលខុសត្រូវលើការរៀបចំ អនុវត្តដឹកនាំកិច្ចការប្រកួតនានា ពិសេសការយកទៅអនុវត្តន៍ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣២ ឆ្នាំ២០២៣ ខាងមុននេះ ជាបទពិសោធន៍ជាក់ស្តែង ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា ជូនអង្គភាព ស្ថាបន ជាតិមាតុភូមិ។ ផ្អែកតាមសមត្ថភាព និងបទពិសោក្នុងការចែករំលែក ផ្ទេរចំណេះដឹង របស់គ្រូឧទ្ទេស និងសកម្មភាពសហការគ្នាល្អ អង្គសិក្ខាសាលាទទួលបានលទ្ធផលល្អ។

បន្ថែមពីលើនេះ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ប៊ុយ សុភ័ណ្ឌ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាលើកទម្ងន់ដោយជោគជ័យ។ ទីប្រឹក្សារូបនេះជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ នឹងនាំយកចំណេះដឹង ទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ក៏ដូចជាវិស័យកីឡាលើកទម្ងន់កកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម ជាពិសេសដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕ ចាន់ វិចិត្រ


