ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលថវិកាជាងប្រាំបី ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រមូលថវិកាបាន ជាងប្រាំបីម៉ឺនដុល្លារ ពីការសម្ដែងសិល្បៈទស្សនីយភាព ក្នុងព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នៅខេត្តសៀមរាប យកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលរាត្រីសមោសរ សប្បុរសធម៌នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចូលរួមអបអរ សាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុង បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ព្រឹត្តិការណ៍នេះ ក៏រៀបចំឡើងដើម្បីស្វែងរកថវិកាឧបត្ថម្ភ គាំទ្រ ដល់មន្ទីរគន្ធបុប្ផា តាមរយៈការលក់សំបុត្រចូលទស្សនាការ សម្ដែង សិល្បៈទស្សនីយភាពជាច្រើនទម្រង់ ជាមួយនឹងការទទួល ទាន អាហារពេលល្ងាច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ របស់ក្រសួង-ស្ថាប័នក្នុងប្រទេស ក្រុមការងារអង្គការយូណេស្កូ អ្នកជំនាញការអន្តរជាតិ និងដៃគូអន្តរជាតិនៃគម្រោងផ្សេងៗនៅ តំបន់ រមណីយដ្ឋានអង្គរ និងបណ្ដាវិស័យក្រុមហ៊ុនឯកជន។
ក្រៅពីនេះ សិល្បករសិល្បការិនី ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ជាច្រើន នាក់។ក្នុងនោះរួមមានដូចជា ដែលមកពីសាលាមធ្យមវិចិត្រ សិល្បៈ , នាយកដ្ឋានសិល្បៈទស្សនីយភាព, ក្លឹបសិល្បៈវប្បធម៌ ឱម យុវណ្ណឌី, ក្រុមព្រះសូរិយា, សហព័ន្ធយុទ្ធក្រមខម, សាលាគុន ល្បុក្កតោជ័យតេជៈ, សមាគមលក្ខណ៍រ៉ៃយុងល្បុក្កតោ, ក្រុមភ្លេង បុរាណទេពបុទុមវង្ស និងក្រុមល្បុក្កតោពេជ្រចរណៃ។
ក្រុមសិល្បៈទាំងអស់ បានខិតខំរួមគ្នាបង្កើតបាននូវផ្ទាំងសិល្ប ទស្សនីយភាពមួយដ៏អស្ចារ្យ បង្ហាញឲ្យឃើញនូវវប្បធម៌ អរិយធម៌ ដ៏សម្បូរបែប និងវិសេសវិសាលបំផុតរបស់បុព្វបុរសខ្មែរ។
ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានប្រាប់ឱ្យដឹងថា កម្មវិធីសប្បុរសធម៌នេះ បានប្រគល់ ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផារួចរាល់ហើយបន្ទាប់ពីកម្មវិធីនេះបានធ្វើឡើងស្របជាមួយនឹងព្រឹត្តិការណ៍អបអរសាទរខួប៣០ឆ្នាំ នៃការ ដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។
ដោយសារមានការចូលរួមពីបណ្ដាសិល្បៈករ សិល្បៈការិនី មកបង្ហាញឱ្យឃើញនូវវប្បធម៌ អរិយធម៌ដ៏សម្បូរបែប យ៉ាង នេះហើយ ទើបបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌ ដើម្បីទទួល បានថវិកាពីទស្សនិកជនដែលមកទស្សនាផងដែរ។ នេះជា ការបញ្ជាក់របស់ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ។
ឯកឧត្តមមានប្រសាសន៍បន្តថា ៖ «ការរៀបចំកម្មវិធីសប្បុរស ធម៌ នេះ គឺយើងមិនអាចកំណត់ថាត្រូវមានទៀតនៅក្នុងព្រឹត្តិការណ៍ ផ្សេងបានទេ ពីព្រោះវាអត់នៅក្នុងផែនការជាប្រចាំទេ ដូចរំលឹក គុណអង្គរ ឬរាត្រីចងចាំឡើយ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំ ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ នៅបរិវេណប្រាសាទ បាយ័ន ខេត្តសៀមរាប ដោយការលក់សំបុត្រ ចូលរួមទស្សនាពីការ សម្ដែងសិល្បៈវប្បធម៌ និងអរិយធម៌បុរាណខ្មែរ ក្នុងតម្លៃ ៥០០ ដុល្លារ ក្នុងមួយនាក់ និង៣ ០០០ដុល្លារក្នុងមួយតុ មានប្រាំបីនាក់។
ចាប់តាំងពីការដាក់ឱ្យដំណើរការឡើងវិញក្នុងឆ្នាំ១៩៩២ មកដល់ បច្ចុប្បន្ន ដែលមានរយៈពេល៣០ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បាន ជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាបានរាប់លានករណី មក ហើយ។
យោងតាមរបាយការណ៍របស់មូលនិធិគន្ធបុប្ផាកម្ពុជាបានឱ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងមកនេះ មានកុមារឈឺចំនួន ៦៧ ៦២៩ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ចំណែកកុមារមានជំងឺធ្ងន់ៗ ចំនួន ១៣ ៨៦៩ នាក់ បានឱ្យ សម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ។
របាយការណ៍ដដែលបានបន្តថា កុមារមានជំងឺគ្រុនឈាម ចំនួន ៧០៥ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ១ ៨៩៥ នាក់ ត្រូវបានទទួលការវះកាត់ ដែលក្នុងនោះវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀបរាម មានចំនួន ៦៩ នាក់។
ជាមួយគ្នានេះដែរ សម្រាប់ស្រ្តីមានផ្ទៃពោះ បានចំនួន ៨ ១៩៣ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែក ពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ពព និងសម្រាលកូន បានចំនួន ១៨ ០៨ នាក់៕
ដោយ៖ជា សុខនី