មន្ត្រីសុខាភិបាល៖ បើចង់ក្លាយជាអ្នកមាន កុំធ្វើជាគ្រួពេទ្យដែលជា វិជ្ជាជីវៈករណីយកិច្ច មិនមែនជាមុខជំនួញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសម្រប សម្រួលគណ:វិជ្ជាជីវ:សុខាភិបាល ឯកឧត្តម ធា គ្រុយ បានលើក ឡើងថា បើចង់ក្លាយជាអ្នកមានសូមកុំប្រកបវិជ្ជាជីវៈជាគ្រូពេទ្យ ដែល ជាវិជ្ជាជីវៈបែបករណីយកិច្ច មិនមែនជាមុខជំនួញជូញដូរ ឡើយ ហើយត្រូវគិតពីប្រយោជន៍សម្រាប់អ្នកជំងឺជាមុនសិន។ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះនាសន្និសីទក្រុមប្រឹក្សាគិលានុបដ្ឋាកខេត្តសៀមរាបនាមន្ទីរពេទ្យជ័យវរ្ម័នទី៧លើកទី៣ កាលពីថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២២ ។

មន្រីជាន់ខ្ពស់ក្រសួងសុខាភិបាលដែលមានភារកិច្ចសម្របសម្រួលគណ:វិជ្ជាជីវ:សុខាភិបាលនៅកម្ពុជារូបនេះ សង្កត់ធ្ងន់ថា បើសិនជា អ្នកចង់មានចង់ក្លាយជាអ្នកហ៊ឺហា សូមកុំប្រកបការងារជាគ្រូពេទ្យ ឱ្យសោះ ព្រោះវិជ្ជាជីវៈជាគ្រូពេទ្យមិនមែនសម្រាប់ប្រកបមុខ ជំនួញ ជួញដូរ រកស៊ីឡើយ។

ឯកឧត្តម ធា គ្រុយ គូសបញ្ជាក់បន្ថែមថា ៖ «បើគិតពីប្រយោជន៍ ខ្លួន យើងមុនគេ ពួកយើងមិនមែនជាពេទ្យទេ តែពួកយើងគឺ ជា ឈ្មួញ ហើយនៅក្នុងក្រមវិជ្ជាជីវ:ក៏មាននិយាយដែរ គឺកុំកាឡៃ វិជ្ជាជីវ: របស់ខ្លួនទៅជាមុខជំនួញ។ ក្នុងកិច្ចការជួយសង្គ្រោះ អ្នកជំងឺត្រូវអនុលោមតាមរយៈចំណេះចេះដឹង មិនមែនតាម រយៈ ការយល់ឃើញនោះឡើយ»។

ជុំវិញបញ្ហានេះដែរ លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យ គុណធម៌កម្ពុជាបានលើកឡើងថា បញ្ហាវិជ្ជាជីវៈនៅកម្ពុជា កំពុងជួបប្រទះបញ្ហា ដោយសារគ្រូពេទ្យមួយចំនួនមិន បាន គិតគូរពីក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ដោយយកផល ប្រយោជន៍ផ្ទាល់ខ្លួនជាធំ ជាជាងវិជ្ជាជីវៈខ្លួន និងគិតគូរដល់ អ្នកជំងឺ។

លោកថា ដោយសារភាពលោភលន់របស់គ្រូពេទ្យមួយចំនួន បានធ្វើឱ្យវិជ្ជាជីវៈគ្រូពេទ្យនៅកម្ពុជាមានការធ្លាក់ចុះ ដែល ទាមទារឱ្យ មានការពង្រឹងឡើងវិញ។

លោក អ៊ូច វុទ្ធី បានគូសបញ្ជាក់ ដូច្នេះថា ៖ «សព្វថ្ងៃនេះ យើងឃើញបុគ្គលមួយចំនួនយកលាភសក្ការៈជាធំ ដែល អាចបង្កជាគ្រោះថ្នាក់សុខាភិបាលច្រើន កន្លែងហ្នឹង ខ្ញុំ សូមអំពាវនាវដល់បងប្អូនដែលជាគ្រូពេទ្យទាំងឡាយ ត្រូវ មានអកប្បកិរិយាល្អដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ កុំរវល់ គិតលុយជាធំ ត្រូវព្យាបាលពួកគាត់ជាមុន ហើយ លុយវាមក តាមក្រោយទេ បើគាត់អត់ហើយ លើកដៃសំពះហើយ គួរ អនុគ្រោះគាត់ទៅ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជារូបនេះបានបន្តថា តាមការសង្កេតរបស់លោក បញ្ហានៅតាមបណ្តាមន្ទីរពេទ្យខ្លះ ជាពិសេសគ្លីនិកឯកជនក្នុងស្រុកមួយចំនួន ដែលយកវិជ្ជាធ្វើជា មុខជំនូញនោះ គឺកំពុងខ្វះការយកចិត្តទុកដាក់ដាក់លើ វិជ្ជាជីវៈ ជាគ្រូពេទ្យ ព្រមទាំងមិនអនុលោមតាមគោលការណ៍វិជ្ជាជីវៈ ខ្លួនត្រឹមត្រូវ។

ករណីខ្លះ លោកថា គ្រូពេទ្យដែលមានភារៈវះកាត់ ព្យាបាលអ្នកជំងឺ ធ្វើសេចក្តីសម្រេចចិត្តអត្តនោម័តមិនពិគ្រោះជាមួយនាយកធំ មុន ព្យាបាល ឬ ករណីខ្លះថៅកែដែលគ្មានវិជ្ជាជីវៈជាគ្រូពេទ្យ បែរជា បញ្ជាគ្រូពេទ្យទៅវិញដោយមិនអនុលោមតាមក្បួនខ្នាតត្រឹមត្រូវ ព្រោះយកផលប្រយោជន៍ខ្លួនជាធំ។

ដើម្បីកែលម្អស្ថានភាពសុខាភិបាលកម្ពុជា លោក អ៊ូច វុទ្ធី បាន អំពាវនាវ ដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធធ្វើការរឹត បន្តឹងនិងចុះត្រួតពិនិត្យជាប្រចាំឲ្យបានញឹកញាប់លើការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈនៅតាមបណ្តាមន្ទីរពេទ្យទាំងឡាយ ជា ពិសេស ផ្នែកឯកជន ហើយក្នុងការត្រួតពិនិត្យត្រូវរក្សាការសម្ងាត់ ដោយមិនគួរប្រាប់ដំណឹងជាមុន ដែលធ្វើឱ្យបណ្តាមន្ទីរទាំងនោះ បានត្រៀមខ្លួនរៀបរយទុកមុន ខុសពីការអនុវត្តប្រចាំថ្ងៃលើការ ផ្តល់សេវាកម្មរបស់ខ្លួន។

សូមរំឭកថា ក្រសួងសុខាភិបាលកម្ពុជា បានសេចក្តីណែនាំមួយ កាលពីដើមខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធការពង្រឹងការផ្តល់សេវា សុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន បន្ទាប់ពីកើត មានបាតុភាពអវិជ្ជមានមួយចំនួននៅក្នុងប្រទេសដែលប៉ះពាល់ដល់គោលការណ៍វិជ្ជាជីវៈជាគ្រួពេទ្យ ដែលមានការវែកញែកនិងលើក ឡើងជាសាធារណៈមតិយ៉ាងផុសផុលចំពោះវិជ្ជាជីវៈសុខាភិបាលឯកជននៅកម្ពុជា បន្ទាប់ពីកើតមានករណីស្ត្រីអ្នកជំងឺ ឈ្មោះបាន ចូលមកសម្រាកនៅ គ្លីនិកដើមអង្គ្រង ដោយរោគវិនិច្ឆ័យ កូនស្លាប់ ក្នុងស្បូន អាយុ ១៨ សប្តាហ៍៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner