ក្រុមអាហ្សង់ទីន បានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ក្រោយយកឈ្នះក្រុមបារាំង ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ

ភ្នំពេញ៖ក្រុមអាហ្សង់ទីនបានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ក្រោយយកឈ្នះក្រុមបារាំង នៅវគ្គទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ក្រោយស្មើគ្នា ៣ទល់៣ នៅ១២០នាទី។

២គ្រាប់របស់អាហ្សង់ទីន រកបានដោយកីឡាករ Lionel Messi នៅនាទី២៣ ដោយបាល់១១ម៉ែត្រ និងកីឡាករ Angel Di Marie នៅនាទីទី៣៦។ រីឯ២គ្រាប់របស់បារាំងរកបានដោយកីឡាករវ័យក្មេង Kylian Mbappe ២គ្រាប់ម្នាក់ឯងនៅនាទីទី៨០ និងទី៨១ បញ្ចប់ការប្រកួត៩០នាទីស្មើគ្នា២ទល់២ ។

https://youtu.be/Tf8O5hNFATE

លុះដល់វគ្គ១៥នាទី២ដង កីឡាករ Lionel Messi រកបានគ្រាប់ទី២ និងគ្រាប់បាល់ទី៣ អោយក្រុមអាហ្សង់ទីន នៅនាទីទី១០៩ កីឡាករ Kylian Mbappe រកបានគ្រាប់បាល់ទី៣ នៅនាទីទី១១៨ ដោយទាត់បាល់១១ម៉ែត្រ និងបញ្ចប់ការប្រកួត ស្មើគ្នា៣ទល់៣ ក្រុមអាហ្សង់ទីន បានយកឈ្នះក្រុមការពារតំណែងជើងឯកបារាំង ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤ទល់២ ឈ្នះពានជាលើកទី៣ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមអាហ្សង់ទីន បានក្លាយជាម្ចាស់ពានបាល់ទាត់ពិភពលោក លើកទី២២ ឆ្នាំ២០២២ នៅប្រទេសកាតា និងជាម្ចាស់ពានលើកទី៣ ក្រោយឈ្នះលើកដំបូងក្នុងឆ្នាំ១៩៧៨ និងលើកទី២ នៅឆ្នាំ១៩៨៦។ ខណៈក្រុមក្រូអាត ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមម៉ារុក ក្នុងលទ្ធផល២ទល់១៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner