គណៈប្រតិភូទីក្រុងហូជីមិញ បានធ្វើមាតុភូមិនិវត្តន៍នារសៀល ថ្ងៃទី១៨ ធ្នូបន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ គណៈប្រតីភូទីក្រុងហូជីមិញនៃសាធារណៈសង្គមនិយមវៀតណាម បានធ្វើមាតុភូមិនិវត្តន៏ទៅកាន់មាតុប្រទេសវិញនាសៀលថ្ងៃទី១៨ធ្នូបន្ទាប់ពីបាន បំពេញទស្សនៈកិច្ចរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញដែលជាទីក្រុងសម្ពន្ធ័ភាពគណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម NguyenVan Nen សមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានដឹកនាំគណប្រតិភូមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៦ធ្នូ។
ក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,ជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជួបពិភាក្សាការងារជាមួយសមភាគី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូទីក្រុងហូជីមិញនៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីការរួមចំណែកនៃ ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងគណបក្ស ,រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំង២ ពិសេសកិច្ចសហប្រតិបត្តិការរវាងទីក្រុងយើងទាំង២ភ្នំពេញ.ហូជីមិញក្នុងនាមទីក្រុងសម្ពន្ធ័ភាពនៃអ្នកជិតខាងល្អ។
ឯកឧត្តម នួន ផារត្ន័ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការក្រោមឧិវាទសាលារាជធា នីភ្នំពេញជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

