ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ ការបំពេញការងារ។ សូមចូលរួមសកម្មភាពការងារអោយបានស្វាហាប់ ក្នុងនោះឳកាស គឺ ថាអ្នកអាចនឹងទទួលបានលាភសក្ការៈធំដុំ។ ប្រសិនបើជាអ្នកបំពេញការងាររដ្ឋឯកជនក៏នឹង រំពឹងថាបានទទួលការតម្លើងឋានៈតួនាទី និងផ្តល់ស្ថេរភាពសម្រាប់ការបោះជំហានទៅមុខ។ ក្នុងនោះ លោកអ្នកក៏មិនចាំបាច់ព្រួយបារម្ភចំពោះការងារជាច្រើនដែលស្ថិតក្រោមបន្ទុកនោះទេ ពីព្រោះអ្នកអាចធ្វើការងារទាំងនោះបានចប់សព្វគ្រប់ ហើយទទួលជោគជ័យផង។ ផ្ទុយទៅវិញ សូមលោកអ្នកកុំចំណាយលុយដោយមិនចាំបាច់។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមព្យាយាមធ្វើការសម្រេចចិត្តដោយខ្លួនឯង លោកអ្នកមានឳកាសដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ និងស្ថានភាពពាណិជ្ជកម្ម ប្រសិនបើអ្នក ផ្តោតទៅលើការងារទាំងនោះ និងមិនចំណាយពេលនិយាយ ឬចូលរួមជុំនុំដែលគ្មានមិនចាំ បាច់។ ក្នុងពេលនេះ សូមជៀសវាងការវាយតម្លៃអវិជ្ជមានចំពោះខ្លួនឯង ពីព្រោះបើទោះបី ជាអ្នកនឹងជួបស្ថានភាពណាមួយក៏ដោយ ក៏អ្នកអាចដោះស្រាយបានដោយងាយស្រួល និងដោយសន្តិវិធីផងដែរ។ ក្នុងនោះ ការប្រញាប់ប្រញាល់មិនគួរជាជម្រើសណាមួយក្នុងការ អនុវត្តការងារនាពេលនេះនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុតសម្រាប់ដោះ ស្រាយបញ្ហារបស់ស្ថាប័ននានា។ លោកអ្នកក៏នឹងអាចធ្វើការសហការជាមួយនឹងមនុស្ស ដែលនៅជុំវិញខ្លួនប្រកបទៅដោយភាពរលូន និងរីកចម្រើនបំផុត។ ក្នុងនោះ បើទោះបីជា ដៃគូដែលធ្លាប់តែមានភាពតានតឹងជាមួយអ្នកយ៉ាងណាក៏ហាក់បន្ទន់ឥរិយាបទ និងងាកមក គាំទ្រការសម្រេចចិត្តរបស់អ្នកយ៉ាងរីករាយបំផុត។ ប៉ុន្តែប្រហែលជាអ្នកត្រូវការពេលវេលា បន្ថែមដើម្បីបញ្ចប់ការងារអោយបានទាន់ពេល ដូច្នេះធ្វើយ៉ាងណាផ្តោតយកចិត្តទុកដាក់ នឹងការងារ ហើយប្រើពេលដោយសន្សំសំចៃ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចបញ្ចប់ការងារដែលស្ថិត នៅក្រោមបន្ទុកក្នុងរយៈពេលខ្លី។ ស្ថានភាពតានតឹងទាំងឡាយដែលធ្លាប់នៅលើផ្លូវរបស់អ្នក ក៏មិនអាចមករំខានជំហាន និងគោលបំណងរបស់អ្នកបាននោះទេ។ ក្នុងនោះ សូមកុំខ្លាចនៅ ក្នុងការស្រមៃបើទោះជាបំណងនោះធំដុំក្តី ពីព្រោះអ្នកអាចនឹងធ្វើអោយវាទទួលបានជោគ ជ័យបំផុត។ លើសពីនេះ មនុស្សដែលនៅជុំវិញខ្លួនអ្នកនឹងគាំទ្រការងារ និងផែនការអនុវត្ត របស់អ្នកខ្លាំងណាស់ ហេតុនេះសូមប្រើឳកាសនេះដើម្បីសម្រេចបានផលធំ។ ក្រៅពីនេះ សូមកុំធ្វើការដើម្បីបំពេញចិត្តអ្នកដទៃ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកយកចិត្តទុកដាក់ចំពោះការងារដែល ស្ថិតក្រោមបន្ទុករបស់ខ្លួនឯង។ ចូរធ្វើយ៉ាងណាបំពេញការងារទាំងនោះអោយបានចប់ លឿន ហើយត្រឹមត្រូវ។ ក្នុងនោះ សូមកុំពាក់ព័ន្ធនឹងការងាររបស់អ្នកដទៃ ហើយក៏មិនចាំ បាច់ធ្វើការបំពេញចិត្តរបស់គេដែរ។ ការទទួលខុសត្រូវតែម្យ៉ាងនៅក្នុងថ្ងៃនេះ វាសមល្មមឲ្យ អ្នកទទួលបានការគោរព និងលើកតម្លៃពីមនុស្សរួមក្រុម និងថ្នាក់លើ។ ដោយឡែក សូមមាន ការប្រុងប្រយ័ត្នចំពោះនូវរាល់ពត៌មាននានាដែលអ្នកប្រមូលបាន ពីព្រោះអ្នកក៏អាចនឹងមាន ការយល់ច្រលំខ្លះ ដែលធ្វើអោយខាតបង់ពេលវេលាផង។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាផ្តល់ជូនលោកអ្នក នូវភាពរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃអាជីពនៅក្នុងពេលនេះ។ អ្នកអាចធ្វើការ បណ្តាក់ទុនទឹកប្រាក់តិចច្រើនដោយមិនប្រទះនូវភាពខាតបង់ណាមួយនោះទេ។ ក្នុងនោះ ឳកាសក៏កើនឡើងកាន់តែច្រើន ដែលធ្វើអោយអ្នកអាចបញ្ចៀសស្ថានភាពដែលមិនប្រក្រតី ឬទទួលបានច្រកចេញជាច្រើន។ ក្នុងនោះ អ្នកអាចតបត ឬយកឈ្នះដៃគូជំនួញដែលតែង តែមានការប្រកួតប្រជែងពីអតីតផងដែរ។ ក្រៅពីនេះ សូមចងចាំថា ការតស៊ូរបស់អ្នកជា កូនសោរសម្រាប់ភាពជោគជ័យនៅក្នុងថ្ងៃនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅក្នុងវេលានេះសូមកុំធ្វើការសម្រេចចិត្តបោះបង់ឳកាស ដែលគេផ្តល់ជូនលឿនអោយសោះ។ ក្នុងការផ្តល់ជូននេះ នឹងនាំអោយអ្នកទទួលបានស្ថេរ ភាពដ៏រឹងមាំក្នុងអាជីព ព្រមទាំងឳកាសបន្ថែមដើម្បីទទួលបានភាពជោគជ័យនៅក្នុងអា ជីព។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកនឹងទទួលបានការផ្តល់ជូនសម្រាប់ដំណើរបេសកកម្មផ្លូវ ឆ្ងាយ សូមកុំបដិសេធ សូមបន្តយកការផ្តល់ជូននេះ។ ក្រៅពីនេះ លោកអ្នកមានពេលវេលា គ្រប់គ្រាន់ដើម្បីគិតគូរបានត្រឹមត្រូវ។ ដោយឡែក បើទោះបីជាអ្នកគ្មានការសង្ស័យចំពោះ ភាពជោគជ័យក៏ដោយ ក៏សូមធ្វើការងារដោយម៉ត់ចត់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកកុំទាន់បំពេញការងារធំដុំ ឬកុំធ្វើការ ចំណាយលុយកាក់ច្រើនធ្វើការបណ្តាក់ទុនជាមួយឡើយ។ ឳកាសដែលអ្នកនឹងមានការខាត បង់មានកំរិតខ្ពស់ ហើយបញ្ហាដែលអាចនឹងកើតឡើងនៅក្នុងពេលនេះក៏ហាក់មានភាពតាន តឹងខ្លាំង ដូច្នេះអ្នកអាចនឹងពិបាកដោះស្រាយស្ថានភាពនោះណាស់។ ប៉ុន្តែសូមកុំព្រួយបារម្ភ ច្រើនពេកទេ សូមបណ្តោយស្ថានភាពតានតឹងនេះអោយរសាយទៅវិញចុះ ពីព្រោះនៅក្នុង អនាគតដ៏ខ្លីនេះ អ្នកនឹងអាចចាកចេញពីស្ថានភាពនេះ ហើយទទួលបានភាពជោគជ័យ និងចម្រើនលូតលាស់តាមបំណងប្រាថ្នាត្រឡប់មកវិញ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកចំណាយពេលវេលានៅក្នុងថ្ងៃនេះគិតគូរពី គម្រោងផែនការការងារអនាគត។ ស្ថានភាពហិរញ្ញវត្ថុនៅក្នុងថ្ងៃនេះទាមទារការយកចិត្តទុក ដាក់ និងរៀបចំអោយបានត្រឹមត្រូវ បើមិនដូច្នោះទេអ្នកអាចជួបស្ថានភាពអវិជ្ជមានដោយ ងាយបំផុត។ អាស្រ័យទៅលើហេតុផលនេះ អ្នកគួរអនុវត្តការងារដែលមាននៅក្រោមការ ទទួលខុសត្រូវចាស់ ហើយផ្អាកការចំណាយទុនច្រើនសម្រាប់ការងារថ្មី។ សម្រាប់អនាគតដ៏ ខ្លីខាងមុខនេះអ្នកនឹងអាចទទួលបានភាពជោគជ័យដ៏ធំសម្បើមណាស់ ដូច្នេះមិនចាំបាច់ត្រូវ មានការប្រញាប់ប្រញាលពេកនោះទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ស្ថានភាពការងាររបស់អ្នកនៅក្នុងពេលព្រឹកហាក់ មានភាពតានតឹងណាស់។ បញ្ហាចំពោះមុខមានលទ្ធភាពគ្រប់គ្រាន់បង្អាក់ជំហាន និងបំណងប្រាថា្នរបស់អ្នក។ អាស្រ័យហេតុនេះ សូមព្យាយាមយល់ដឹងពីស្ថានការណ៍ដែល បានកើតឡើង។ បើទោះបីជាស្ថានភាពយ៉ាងណាក្តី សូមកុំប្រថុយប្រថាន គួរស្នើសុំជំនួយ អោយបានទាន់ពេលវេលាប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាទាំងនោះបានដោយខ្លួន ឯង។ ផ្ទុយទៅវិញ លោកអ្នកអាចសម្របទៅតាមស្ថានភាព ហើយដោះស្រាយបញ្ហាទាំង នោះបានប្រសិនបើអ្នកយកចិត្តទុកដាក់បន្ថែម។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយបំភ្លេចភាពបរាជ័យ ពីអតីត។ ការអន្ទោលអារម្មណ៍ទៅលើរឿងដដែលៗ ឬរឿងបរាជ័យនឹងធ្វើអោយប៉ះពាល់ ទៅដល់ការសម្រេចចិត្តរបស់អ្នក។ អ្នកអាចយកករណីនោះជាមេរៀន ប៉ុន្តែមិនគួរធ្វើអោយ វាក្លាយទៅវាឧបសគ្គក្នុងការសម្រចចិត្តភាពជោគជ័យនៅក្នុងពេលនេះ និងសម្រាប់អនាគត នោះទេ។ ទន្ទឹមនឹងនេះ សូមកុំបន្ធូរបន្ថយការព្យាយាមអោយសោះនៅពេលនេះ ពីព្រោះ លោកអ្នកត្រូវការការប្រឹងប្រែងច្រើនទៅទៀតដើម្បីបញ្ចៀសបញ្ហា និងសាងគ្រឹះសម្រាប់ អនាគតអាជីព។ ក្រៅពីនេះ សូមកុំធ្វើការច្រើនក្នុងពេលតែមួយ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមបញ្ចេញសកម្មភាពក្នុងអាជីព។ សូមមាន ភាពរហ័សរហួនក្នុងការបំពេញការងារ និងការចាប់យកឳកាសថ្មីៗនៅជុំវិញខ្លួនអ្នក។ ក្នុង នោះសូមលោកអ្នកកុំភ្ជាប់ខ្លួនជាមួយនឹងរឿងមិនសំខាន់ ឬករណីតូចតាចខ្លាំងពេក ពីព្រោះ ករណីទាំងនោះគ្មានប្រយោជន៍សោះតែម្តងទៅក្នុងពេលនេះ។ សូមចងចាំថា លោកអ្នក កំពុងស្ថិតនៅលើគន្លងផ្លូវដែលត្រឹមត្រូវ ដូច្នេះមិនចាំបាច់មានការសង្ស័យចំពោះលទ្ធផល នោះទេ អ្វីដែលអ្នកត្រូវធ្វើគឺការតស៊ូព្យាយាម និងការទទួលខុសត្រូវលើអាជីព។ ក្រៅពីនេះ លោកអ្នកនឹងចាប់អារម្មណ៍ជាពិសេសទៅលើភាពលំអិតនៃការងារ។
ចំណាំៈឆ្នាំទាំង៤ ជូត ខាល ថោះ ម្សាញ់ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការបង្កើតអាជីពការងារថ្មី។ អ្នកក៏អាចទទួលបានឳកាសជាច្រើន ដែលផ្តល់ស្ថេរភាពដ៏រឹងមាំទៅដល់អាជីព និងលទ្ធភាពទទួលបានភាពជោគជ័យដ៏ធំ។